បញ្ជីមេនៃការគ្រប់គ្រងឯកសារ Master List of Document Control

 


បញ្ជីមេ គឺជាឯកសារត្រួតពិនិត្យដ៏សំខាន់ដែល វារាយបញ្ជីឯកសារប្រព័ន្​ធគ្រប់គ្រងសុវត្ថិភាព​ម្ហូបអាហារ​ទាំងអស់​រួមទាំងគោលនយោបាយ នីតិវិធី កំណត់ត្រា និងតារាងពេលវេលា​ក្នុងប្រព័ន្ធ​គ្រប់គ្រង​សុវត្ថិភាព​ម្ហូប​អាហារ។ បញ្ជីនេះមានលេខសម្គាល់អត្តសញ្ញាណឯកសា ចំណងជើង កាលបរិច្ឆេទ លេខកំណែបច្ចុប្បន្ន ព្រម​ទាំងពត៌មានរបស់ឯកសារនិមួយៗ។ វាក៏អាចមានទីតាំង ការអនុញ្ញាត និងបញ្ជីចែកចាយផងដែរ។​​ បញ្ជី​មេ​នេះមានតែឯកសារបច្ចុប្បន្នប៉ុណ្ណោះដែលមាននៅក្នុង។ បញ្ជីមេ នេះមានប្រសិទ្ធភាពដើម្បី​ពិនិត្យមើលឯក​សារ​ដែល​កំពុងប្រើ ដែលមាននៅក្នុងបញ្ជីមេនេះ។
បញ្ជីមេ គឺជាធនធានដ៏មានប្រយោជន៍មួយក្នុងអំឡុងពេលសវនកម្មសុវត្ថិភាពម្ហូបអាហារ​ ដោយវាមាន​រួម​បញ្ចូល៖
  • ឈ្មោះឯកសារ
  • ព័ត៌មានលម្អិតនៃការផ្លាស់ប្តូរ
  • អ្នកដែលបានធ្វើការផ្លាស់ប្តូរ
  • កាលបរិច្ឆេទនៃការផ្លាស់ប្តូរ
  • ព័ត៌មានត្រួតពិនិត្យឯកសារសម្រាប់ឯកសារដែលបានកែសម្រួល (កំណែបច្ចុប្បន្នថ្មី)
  • ឈ្មោះ / ចុះហត្ថលេខារបស់អ្នកដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរ
  • ការធានាថាបុគ្គលិកដែលទទួលរងផលប៉ះពាល់ដោយការផ្លាស់ប្តូរនេះត្រូវបានបណ្តុះបណ្តាលឡើងវិញ។
ប្រភព៖ Food Safety Advisor

Post a Comment

0 Comments