សារះសំខាន់នៃកម្មវិធីសវនកម្មផ្ទៃក្នុង/Important Internal Audit

 


ការធ្វើសវនកម្មទាំងអស់ គឺដើម្បីជួយក្រុមហ៊ុន ឬអង្គភាពក្នុងការស្វែងរក និងកែបញ្ហារបស់ពួកគេ។ ការធ្វើ​សវនកម្មផ្ទៃក្នុងលើក្រុមហ៊ុន ឬអង្គភាពនឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

១.កម្មវិធីសវនកម្មផ្ទៃក្នុងអនុញ្ញាតឱ្យអ្នកស្វែងរក និងកែតម្រូវបញ្ហាដែលមិនអនុលោមនៅក្នុងក្រុមហ៊ុន ឬ​អង្គភាព​​​មុនពេលដែលសវនកម្មខាងក្រៅត្រូវបានធ្វើឡើង ហើយក៏បង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមហ៊ុន ឬអង្គភាពទៅសុវត្ថិភាពម្ហូបអាហារចំពោះអតិថិជនផងដែរ។
២. កម្មវិធីសវនកម្មផ្ទៃក្នុងអនុញ្ញាតឱ្យអ្នកផ្ទៀងផ្ទាត់ការបន្តកែលម្អ និងការប្តេជ្ញាចិត្តផ្នែក​គ្រប់​គ្រង​។​ ការរកឃើញភាពមិនស៊ីសង្វាក់គ្នាក្នុងអំឡុងពេលសវនកម្មផ្ទៃក្នុង ផ្តល់​ឱ្យឱកាស​នេះបង្ហាញពី​ការរីក​ចំរើន​​ឥត​ឈប់​ឈរដោយអនុវត្តសកម្មភាពកែតម្រូវ។ ការប្តេជ្ញាចិត្តរបស់គណៈគ្រប់គ្រងជាន់ខ្ពស់ចំពោះសុវត្ថិភាព​និង​គុណភាពម្ហូបអាហារត្រូវបានបង្ហាញតាមរយៈកម្មវិធីសវនកម្មផ្ទៃក្នុង។ 

កម្មវិធីទាំងនេះតម្រូវឱ្យមានធនធានក្នុងអនុវត្តដូចជា ពេលវេលាសំរាប់បុគ្គលិក ការចូលរួមក្នុងការបណ្តុះ​បណ្តាល​​សវនករផ្ទៃក្នុង និងការធ្វើសវនកម្ម និងការចំណាយហិរញ្ញវត្ថុដើម្បីរៀបចំផែនការអនុវត្ត និងវាយ​តម្លៃ​សកម្មភាពកែតម្រូវរួមទាំងការជួសជុលអគារ ឬឧបករណ៍ បង្កើនកិច្ចខិតខំប្រឹងប្រែងអនាម័យ និងបង្កើន​ការ​បណ្តុះបណ្តាលបុគ្គលិក។

រៀបចំដោយ៖ Food Safety Advisor

Post a Comment

0 Comments