ការចម្លងរោគពីកញ្ចក់នៅក្នុងផលិតផលរបស់អ្នក
ត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ដ៏សំខាន់នៃសុវត្ថិភាពម្ហូបអាហារ។ ជម្រើសល្អបំផុត
ដើម្បីជៀសវាងការចម្លងរោគពីកញ្ចក់ដែលកើតឡើង
គឺនៅជំហានដំបូងនៃការផលិត។ ទោះជាយ៉ាងណាក៏ដោយនេះមិនមែនជាការអនុវត្តនជាក់ស្តែងទេ
ដូច្នេះយើងចាំបាច់ត្រូវអនុវត្តតាមនីតិវិធីក្នុងការគ្រប់គ្រង់កញ្ចក់អោយបានល្អិតល្អន់។ សូមស្វែងយល់ពីរបៀបរៀបចំកម្មវិធី
ដើម្បីជៀសវាងការចម្លងរោគពីកញ្ចក់នៅក្នុងអាជីវកម្មម្ហូបអាហាររបស់អ្នក។
១. កម្មវិធីគ្រប់គ្រងកញ្ចក់
កម្មវិធីគ្រប់គ្រងកញ្ចក់
គឺជាប្រព័ន្ធឯកសារមួយដែលបង្ហាញពីការកំណត់អត្តសញ្ញាណ ការការពារ ការកាត់បន្ថយ
ការឆ្លើយតប ការត្រួតពិនិត្យ
និងការផ្ទៀងផ្ទាត់ដែលនឹងត្រូវអនុវត្តនៅក្នុងអាជីវកម្មម្ហូបអាហាររបស់អ្នក។
បំណងនិងផ្តោតតែមួយគត់អារម្មណ៍ គឺដើម្បីជៀសវាងផលិតផលម្ហូបអាហាររបស់អ្នក
ដែលត្រូវបានចម្លងរោគជាមួយនឹងកញ្ចក់។ កម្មវិធីគ្រប់គ្រងកញ្ចក់របស់អ្នកគួរតែផ្តល់ព័ត៌មានអំពីរបៀបដែលអាជីវកម្មអាហាររបស់អ្នកកំពុងប្រត្តិបត្តិការ:
- កំណត់ការចម្លងរោគកញ្ចក់ និងកញ្ចក់
- ទប់ស្កាត់និងកាត់បន្ថយសក្តានុពលនៃការចម្លងរោគពីកញ្ចក់
- ឆ្លើយតបនឹងផលិតផលដែលចម្លង់ជាមួយនឹងកញ្ចក់
- ផ្ទៀងផ្ទាត់ថាប្រព័ន្ធគ្រប់គ្រងកញ្ចក់របស់អ្នកត្រូវបានអនុវត្តនិងមានប្រសិទ្ធភាព
- សូមពិនិត្យបន្ថែមទៅក្នុងទីតាំងផលិតកម្មរបស់អ្នក។
២. បញ្ជីធាតុកញ្ចក់
ប្រសិនបើអ្នកមិនអាចគ្រប់គ្រងបរិមាណកញ្ចក់បានទេ។
ត្រូវស្វែងយល់ថាតើកន្លែងដែលមានកញ្ចក់ស្ថិតនៅក្នុងបរិវេណអាជីវកម្មរបស់អ្នក
និងហានិភ័យដែលវាអាចបង្ករឡើង។
ជាទូទៅកញ្ចក់ត្រូវបានគេរកឃើញក្នុងទីតាំងវេចខ្ចប់វត្ថុធាតុដើម ផលិតផលសម្រេច
លើបង្អួច អេក្រង់ឧបករណ៍ ឧបករណ៍វាស់ ឧបករណ៍បំភ្លឺនិងមុខនាឡិកា ជាដើម។
ក្រោយពីស្វែងយល់ពីទីតាំងកញ្ចក់ក្នុងបរិវេណផលិតកម្មរួចហើយ
បន្ទាប់មកអ្នកអាចចុះបញ្ជីធាតុនិងតំបន់នៅក្នុងបញ្ជីកញ្ចក់មួយ។
អ្នកអាចស្វែងរកទំរងស្តីពី "របៀបចងក្រងឯកសារចុះឈ្មោះកញ្ចក់របស់"
នៅលើគេហទំព័រសុវត្ថិភាពម្ហូបអាហារ។
៣. ទប់ស្កាត់ និងការពារអប្បបរមា
មានមធ្យោបាយផ្សេងគ្នាជាច្រើនដើម្បីទប់ស្កាត់
ឬបន្ថយអប្បរមានៃសក្តានុពលនៃការចម្លងរោគកញ្ចក់។ឧទាហរណ៏៖
កាត់បន្ថយប្រើប្រាស់កញ្ចក់នៅទីតាំងដែលមិនចាំបាច់ ធ្វើកការត្រួតពិនិត្យ
និងការទុកដាក់គ្រឿងធាតុកញ្ចក់អោយបានត្រឹមត្រូវជាដើម។
៤. និតិវិធីកែតម្រូវ
ប្រសិនបើអ្នកមានបញ្ហាបាក់បែកកញ្ចក់
ឬផលិតផលដែលឆ្លងកញ្ចក់អ្នកត្រូវមាននីតិវិធីដើម្បីដោះស្រាយបញ្ហានោះ។
សកម្មភាពកែតម្រូវដូចជា ការសម្អាត និងការដាច់ដោយឡែកផលិតផលមានចម្លង់រោគកញ្ចក់
និងផលិតផលដែលមិនចម្លង់រោគ។
៥.ការត្រួតពិនិត្យស្ថានភាព
ក្រោយពីបានធ្វើបញ្ជីធាតុកញ្ចក់ហើយ
យើងត្រូវធ្វើតារាងត្រួតពិនិត្យស្ថានភាពកញ្ចក់តាមបញ្ជីធាតុនោះដើម្បីប្រាកដថាវាស្ថិក្នុងស្ថានភាពប្រក្រតី។
ប្រសិនបើអាជីវកម្មអាហាររបស់អ្នកដាក់ផលិតផលចូលក្នុងកែវចាំបាច់ត្រូវមានការប្រុងប្រយ័ត្នបន្ថែម។ ការបែកកញ្ចក់
និងនីតិវិធីសម្អាត នឹងត្រូវការត្រួតពិនិត្យ និងព័ត៌មានលំអិត
ដើម្បីធានាថាកញ្ចក់ណាមួយខូច
មិនត្រូវបានយកមកប្រើប្រាស់ក្នុងផលិតផលនៅពេលក្រោយ។
រៀបចំដោយ៖ Food Safety Advisor
0 Comments