ការកំណត់ចំណុចត្រួតពិនិត្យចាំបាច់ ត្រូវធ្វើឡើងតាមជំហាននីមួយៗនៅក្នុងដ្យាក្រាមលំហូរដំណើរការផលិតកម្ម នៅក្នុងវិសាលភាពនៃប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ។ ការពិនិត្យពិច័យយ៉ាងយកចិត្តទុកដាក់ និងភាពពាក់ព័ន្ធនៃគ្រោះថ្នាក់ដែលត្រូវបានកំណត់តាមជំហាននីមួយៗត្រូវបានគេពិចារណា ធ្វើការវិភាគដោយក្រុមសុវត្ថិភាពម្ហូបអាហារ។ វាក៏សំខាន់ផងដែរក្នុងការចងចាំវិសាលភាពនៃការវិភាគគ្រោះថ្នាក់ HACCP នៅក្នុងដំណាក់កាលនេះ។ ក្រុមត្រូវតែកំណត់ថាតើគ្រោះថ្នាក់អាចកើតឡើងនៅជំហាននេះ ឬយ៉ាងណា ហើយប្រសិនបើមាន យើងត្រូវមានវិធានការត្រួតត្រា និងទប់ស្កាត់ដូចម្តេច? ប្រសិនបើការវិភាគគ្រោះថ្នាក់គ្រប់គ្រងមិនបានល្អ នៅជំហានបន្ទាប់ យើងចាំបាច់យកជំហាន ឬចំណុចនោះ គឺជា CCP សម្រាប់គ្រោះថ្នាក់ចាំបាច់ ដែលត្រូវធ្វើការត្រួតពិនិត្យ។ នៅក្នុងសំណួរសម្រេចចិត្ត (Decision tree) មួយអាចត្រូវបានប្រើដើម្បីកំណត់ CP ហើយនិង CCPs។ ទោះជាយ៉ាងណាក៏ដោយសំណួរសម្រេចចិត្ត (Decision tree) គ្រាន់តែជាមគ្គុទ្ទេសប៉ុណ្ណោះ។ ដូច្នេះការវិនិច្ឆ័យពីអ្នកជំនាញ និងចំណេះដឹងនៃដំណើរការ HACCP គឺជាកត្តាសំខាន់ក្នុងការបង្កើត CCPs ។

0 Comments