ការបញ្ចប់ការធ្វើសវនកម្ម
GMP
គឺជាសកម្មភាពផ្ទៀងផ្ទាត់មួយដ៏អស្ចារ្យដើម្បីបញ្ជាក់ពីការអនុវត្តប្រកបដោយជោគជ័យនៃគោលនយោបាយ
និងនីតិវិធីដែលរួមចំណែកដល់ការអនុវត្តផលិតកម្មល្អ។ សូមស្វាគមន៍មកកាន់ FOOD
SAFETY ADVISOR ស្តីពីសុវត្ថិភាពម្ហូបអាហារ។ តើត្រូវធ្វើសាវនកម្មតាមរបៀបណា?
នៅក្នុងអត្តបទនេះសូមស្វែងរកផ្នែកសំខាន់ៗដែលអ្នកគួរពិនិត្យឡើងវិញក្នុងអំឡុងពេលសវនកម្ម
GMP របស់អ្នក។
តើសវនកម្ម GMP ជាអ្វី?
ទី មួយ
សម្រាប់អ្នកដែលថ្មីទៅនឹងឧស្សាហកម្មនេះ GMP តំណាងឱ្យ
"ការអនុវត្តផលិតកម្មល្អ"។ ការធ្វើសវនកម្ម GMP
គឺជាការត្រួតពិនិត្យមួយដើម្បីមើលថា តើអ្នកជំនួញម្ហូបអាហារ
និងអ្នកគ្រប់គ្រងម្ហូបអាហារអនុវត្តតាមការអនុវត្តផលិតកម្មល្អដែលតម្រូវដែរ
ឬទេ។
ការរៀបចំសម្រាប់សវនកម្ម GMP
មុនពេលអ្នកចាប់ផ្តើមធ្វើសវនកម្ម
GMP របស់អ្នក វាជាការល្អក្នុងការអភិវឌ្ឍប្រភេទសវនកម្មមួយចំនួន។
ឧបករណ៍សវនកម្មល្អបំផុត គឺប្រើបញ្ជីផ្ទៀងផ្ទាត់(GMP Checklist)។
បញ្ជីផ្ទៀងផ្ទាត់នេះតម្រូវឱ្យបញ្ចូលនូវគ្រប់ផ្នែកទាំងអស់ដែលអ្នកនឹងពិនិត្យមើលផ្នែកមួយក្នុងបញ្ជីពិនិត្យនេះ
ដើម្បីកត់ត្រាភស្តុតាង ឬមតិយោបល់របស់អ្នក
និងវិធីសាស្ដ្រដើម្បីភ្ជាប់ទៅនឹងដំណើរការកែប្រែរបស់អ្នក។
ក្នុងនាមជាសាវនករអ្នកគួរតែត្រូវបានរួមបញ្ចូលតំបន់ដូចខាងក្រោមនៅក្នុងការធ្វើសវនកម្ម
GMP របស់អ្នក:
- ភាពស្អាត ឬអនាម័យៈ តើទីតាំង តំបន់ ឧបករណ៍ ឬមនុស្ស អ្នកកំពុងមើលស្អាតដែរឬទេ?
- សកម្មភាពសត្វល្អិត ឬសត្វចង្រៃៈ តើទីតាំង តំបន់ ឬឃ្លាំង សត្វល្អិតផ្ទាល់ ឬសញ្ញានៃសកម្មភាពសត្វល្អិតដែរឬទេ?
- អ្នកផលិតអាហារៈ តើមានការគ្រប់គ្រង ទម្លាប់អនាម័យផ្ទាល់ខ្លួនដូចជា ការស្តោះទឹកមាត់ ការក្អក កណ្តាស់ សក់ និងគ្រឿងអលង្ការនៅពេលចូលទីផលិតកម្មដែរឬទេ?
- ការគ្រប់គ្រងវត្ថុធាតុមិនមែនោលិតផលអាហារៈ តើមានប្រភពណាមួយនៃបញ្ហាធាតុចម្លងដែលមានសក្តានុពលរួមបញ្ចូលទាំងធាតុមិនអាចគ្រប់គ្រង ឬមិនមានសុវត្ថិភាពដែរឬទេ? ឧទាហរណ៍៖ កញ្ចក់ គ្រឿងអលង្ការ ប្លាស្ទិកគ្រឿងបន្លាស់។
- ការស្តុកទុកៈ តើផលិតផល និងឧបករណ៍ប្រើប្រាស់ត្រូវបានរក្សាទុកយ៉ាងត្រឹមត្រូវដែរឬទេ? ត្រូវពិនិត្យរកមើលរបស់របរដូចជា សីតុណ្ហភាព ការផ្លាស់ប្តូរស្តុក វត្ថុការពារ និងការរក្សាទុកដោយផ្ទាល់នៅលើកំរាលឥដ្ឋ។
- បរិវេណសំណង់ៈ តើគ្រឿងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ត្រូវបានសាងសង់ឡើង និងមានការចម្លងរោគពីសត្វល្អិត បាក់តេរី ឬជាតិគីមីឬទេ? តើសម្ភារៈដែលត្រូវបានប្រើនៅក្នុងដំណើរការសំណង់មានភាពរលូន និងងាយស្រួលសម្អាតដែរឬទេ?
0 Comments