តម្រូវការទូរទៅសម្រាប់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ/Food Safety Management System-FSMS

 



តម្រូវការទូរទៅ
ក្រុមហ៊ុន/អង្គភាពត្រូវបង្កើត រៀបចំឯកសារ​ អនុវត្តតាម និងថែរក្សាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ ឪ្យមាន​ប្រសិទ្ធភាព និងធ្វើបច្ចុប្បន្នភាពនៅពេលដែលចាំបាច់ដោយយោងលើតម្រូវការនានារបស់ស្តងដា។
ក្រុម​ហ៊ុន/អង្គភាពត្រូវកំណត់វិសាលភាពនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។ វិសាលភាពត្រូវកំណត់​ពីផលិត​ផល ឬប្រភេទផលិតផល ដំណើរការ និងកន្លែងផលិត​ដែលត្រូវកំណត់ក្នុងប្រព័ន្ធគ្រប់​គ្រង​សុវត្ថិភាព​ម្ហូប​អាហារ។

ក្រុមហ៊ុន/អង្គភាពត្រូវ៖
ក. ភ្នាក់ងារបង្ករគ្រោះថ្នាក់ចំពោះសុវត្ថិភាពម្ហូបអាហារដែលអាចនឹងរំពឹងទុកយ៉ាងសមហេតុផល ថាអាចកើតមានចំពោះផលិតផល ស្ថិតក្នុងវិសាលភាពនៃប្រព័ន្ធត្រូវបានធ្វើអត្តសញ្ញាណកម្ម វាយ​តម្លៃ​​​​និងត្រួតពិនិត្យ តាមរបៀបមួយដែលផលិតផលរបស់ក្រុមហ៊ុន/អង្គភាព មិនបង្ករគ្រោះ​ថ្នាក់​ដោយ​ផ្ទាល់​ ឬដោយប្រយោលដល់អ្នកប្រើប្រាស់។

ខ. ធ្វើការប្រាស្រ័យទាកទង​ពត៌មានត្រឹមត្រូវទៅក្នុងខ្សែរសង្វាក់ម្ហូបអាហារទាំងមូលដោយផ្តោតលើ​បញ្ហារ​សុវត្ថិភាពពាក់ព័ន្ធនឹងផលិតផលរបស់គេ។

គ. ធ្វើការប្រាស្រ័យទាកទង​ពត៌មាននិងការអភិវឌ្ឍ ការអនុវត្ត និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាពម្ហូបអាហារនៅក្នុងក្រុមហ៊ុន/អង្គភាពទាំងមូល ដើម្បីឈានដល់កម្រិតចាំបាច់មួយ ក្នុងការ​ធានាសុវត្ថិភាពម្ហូបអាហារដែលបានតម្រូវដោយស្តង់ដា។

ឃ. វាយតម្លៃជាប្រចាំនិងធ្វើបច្ចុប្បន្នភាពប្រសិនបើចាំបាច់នូវប្រព័ន្ធម្ហូបអាហារ ដើម្បីធានាថាប្រ​ព័ន្ធឆ្លុះបញ្ចាំងពីសកម្មភាពរបស់ក្រុមហ៊ុន/អង្គភាព និងបានបញ្ចូលនូវពត៌មានថ្មីបំផុត​ស្តីពីការបង្ការ​គ្រោះថ្នាក់ចំពោះសុវត្ថិភាពម្ហូបអាហារដែលត្រូវត្រួតពិនិត្យ។

នៅពេលដែលក្រុមហ៊ុន/អង្គភាពជ្រើសរើសយកដំណើរការណាមួយពីខាងក្រៅដែលប៉ៈព៉ាល់ដល់ភាពអនុលោមនៃផលិតផលសម្រេច ក្រុមហ៊ុន/អង្គភាពត្រូវធានាធ្វើការត្រួតពិនិត្យទៅលើដំណើរការនោះ។ ការត្រួតពិនិត្យល់ដំណើរ​ការដែលមាន​ប្រភព​​ពីខាងក្រៅ ត្រូវបានធ្វើអត្តសញ្ញាណកម្ម និងបានរៀបចំជាឯកសារ​ក្នុងប្រព័ន្ធគ្រប់គ្រង​សុវត្ថិភាព​ម្ហូប​អាហារ។

ប្រភព៖ ស្តង់ដាសុវត្ថិភាពម្ហូបអាហារកម្ពុជា 22000

Post a Comment

0 Comments