បទបញ្ញត្តិអាហារ/Food regulations

 


ក្របខ័ណ្ឌច្បាប់ជាតិស្តីពីសុវត្ថិភាពម្ហូបអាហារ គឺជាសសរស្តម្ភដ៏សំខាន់មួយនៅក្នុងប្រព័ន្ធគ្រប់គ្រងអាហារ ប្រកបដោយប្រសិទ្ធភាព។ នៅគ្រប់ប្រទេសទាំងអស់ម្ហូបអាហារត្រូវបានគ្រប់គ្រង ដោយភាពស្មុគ​ស្មាញ នៃ ច្បាប់ និងបទប្បញ្ញត្តិដែលកំណត់ពីតម្រូវការរបស់រដ្ឋាភិបាល ដែលត្រូវបានឆ្លើយតបដោយអ្នកគ្រប់គ្រង ខ្សែ សង្វាក់ម្ហូបអាហារដើម្បីធានាថាអាហារមានសុវត្ថិភាព និងមានគុណភាពគ្រប់គ្រាន់។ 
 
ជាទូទៅ "ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ" ត្រូវបានប្រើប្រាស់ដើម្បីអនុវត្តនិយតកម្មផលិតកម្ម ពាណិជ្ជកម្មនិង​ការ​គ្រប់គ្រងម្ហូបអាហារ ហើយវាគ្របដណ្តប់លើបទបញ្ជាការគ្រប់គ្រងអាហារអាហារសុវត្ថិភាពម្ហូបអាហារ និង​ទិដ្ឋ​​ភាព​ទាក់ទងនឹងពាណិជ្ជកម្មអាហារ។ តម្រូវការគុណភាពអប្បបរមាត្រូវបានរួមបញ្ចូលនៅក្នុង "ច្បាប់ស្តីពី​សុវត្ថិ​ភាព​ម្ហូបអាហារ" ដើម្បីធានាថាអាហារដែលផលិតមានសុវត្ថិភាព ហើយមិនមានការក្លែងបន្លំណា​មួយ​ដែល​មានបំណងបញ្ឆោតអ្នកប្រើនោះទេ។ លើសពីនេះ "ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ" គ្របដណ្តប់ខ្សែ​សង្វាក់​ទាំងអស់ដោយចាប់ផ្តើមតាំងពីការផ្តល់ចំណីសត្វ ការត្រួតពិនិត្យកសិផល និងការកែច្នៃដំបូង ការចែក​ចាយ និងការប្រើប្រាស់ចុងក្រោយដោយអ្នកប្រើប្រាស់។ 

ប្រភព៖ FOA

Post a Comment

0 Comments