ការធ្វើស្លាកសញ្ញាផលិតផលអង្ករសម្រិតត្រូវអនុវត្តតាមស្តង់ដារឧស្សាហកម្មកម្ពុជា
CS001: 2000 ស្តីពីការបិទស្លាកសញ្ញាលើផលិតផលចំណីអាហារនិង CS085: 2010
ស្តីពីគោលការណ៍រួមអាស៊ាន
និងការតម្រូវសម្រាប់ស្លាកសញ្ញាម្ហូបអាហារវេចខ្ចប់រួច។
នៅលើសំបកវេចខ្ចប់នីមួយៗត្រូវធ្វើស្លាកសញ្ញាអោយច្បាស់លាស់ដែលអាចអាន
និងយល់បានហើយស្លាកសញ្ញាបិទភ្ជាប់ត្រូវមានពត៌មានសំខាន់ដូចខាងក្រោម៖
ក. ឈ្មោះផលិតផល(ឧទាហរណ៍ អង្ករសម្រិតកម្ពុជា)
ខ. ម៉ាកផលិតផល
គ. ទម្ងន់សុទ្ធ (ក្រាម ឬគីឡូក្រាម)
ឃ. ប្រភេទ (ឧទាហរណ៍ អង្ករម្លិៈ ៧៥%)
ង. ចំណាត់ថ្នាក់
ច. ឈ្មោះនិងអាស័យដ្ឋានផលិតករ ឬអ្នកចែកចាយ និង
ឆ. កាលបរិច្ឆេតផលិត និងផុតកំណត់ប្រើប្រាស់
ជ. លេខឡូត៍ផលិតផល៕
ប្រភព៖ Cambodia Rice Standard
0 Comments