អ្នកដឹកនាំក្រុមការងារសុវត្ថិភាពម្ហូបអាហារ
ត្រូវរៀបចំគំរូគំនូសតាងលំហូរប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ (FSMS)
សម្រាប់ផលិតផលនីមួយៗ ឬប្រភេទដំណើរការដែលគ្របដណ្ដប់ដោយ
ប្រព័ន្ធគ្រប់គ្រងសុវត្ថិ ភាព ម្ហូបអាហារ (FSMS)។ គំរូគំនូសតាងលំហូរ (FLOW
DIAGRAM) គឺជាគំរូសំរាប់លំហូរពីខ្សែសង្វាក់ ផលិត កម្មម្ហូបអាហារ។ ឧទាហរណ៍៖
សម្រាប់ក្រុមហ៊ុនផលិតផលអាហារសមុទ្រគំរូគំនូសតាងលំហូរខ្សែសង្វាក់ផលិតកម្មត្រូវបង្ហាញពីជំហាននៃដំណើរការផលិតផលអាហារសមុទ្រ។
ដ្យាក្រាមលំហូរផ្តល់នូវមូលដ្ឋានសម្រាប់វាយតម្លៃការកើតឡើងណាមួយដែលអាចកើតនូវគ្រោះថ្នាក់សុវត្ថិភាពម្ហូបអាហារ។
ដ្យាក្រាមលំហូរគួរតែច្បាស់លាស់, ត្រឹមត្រូវ និងលម្អិតគ្រប់គ្រាន់
ហើយគួររួមបញ្ចូលដូចខាងក្រោម:
- លំដាប់ និងអន្តរកម្មនៃជំហានទាំងអស់នៅក្នុងប្រតិបត្តិការ។
- ដំណើរការខាងក្រៅ និងការងារម៉ៅការបន្ត។
- កន្លែងដែលវត្ថុធាតុដើម គ្រឿងផ្សំ និងផលិតផលឈានចូលក្នុងលំហូរ។
- កន្លែងដែលធ្វើការកែច្នៃឡើងវិញ និង
- ចុងបញ្ចប់នៃផលិតផល ផលិតផលអនុផលផលិត និងកាកសំណល់ត្រូវបានបញ្ចេញ ឬដកចេញ។
រៀបចំដោយ៖ Food Safety Advisor
0 Comments