ការប្រស្រ័យទាក់ទងខាងក្រៅ
ដើម្បីធានាថាពត៌មានមានលក្ខណៈគ្រប់គ្រាន់ស្តីពីបញ្ហារពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារអាចរកបាននៅ
ខ្សែរសង្វាក់ម្ហូបអាហារទាំងមូលក្រុមហ៊ុន/អង្គភាពត្រូវបង្កើត
អនុវត្ត និងថែរក្សា ការរៀបចំអោយមាន
ប្រសិទ្ធភាពសម្រាប់ការប្រាស្រ័យទាក់ទងជាមួយ៖
ក. អ្នកផ្គត់ផ្គង
និងអ្នកចុះកិច្ចសន្យា
ខ. អតិថិជន
ឬអ្នកប្រើប្រាស់ ជាពិសេសពាក់ព័ន្ធនឹងពត៌មានផលិតផល(រួមបញ្ចូលសេចក្តីណែរនាំ
ដែលទាក់ទងរបៀបប្រើប្រាស់ដែលបានគ្រោង ការតម្រូវលើការរក្សាទុកជាក់លាក់ និងអាយុកាលផលិតផល
ប្រសិនបើអាចធ្វើទៅបាន) ការសាកសួរកិច្ចសន្យា ឬការគ្រប់គ្រង ការបញ្ជារទិញ
រួមទាំងការធ្វើវិសោធនកម្ម ហើយមតិរៈគន់របស់អតិថិជន
រួមបញ្ចូលទាំងការតវ៉ារបស់អតិថិជន។
គ. អាជ្ញាធរផ្នែកច្បាប់
និងបទបញ្ញាត្ត និង
ឃ. ក្រុមហ៊ុន/អង្គភាពផ្សេងៗទៀតដែលមានឥទ្ធិពលលើ
ឬនឹងត្រូវជះឥទ្ធិពលដោយប្រសិទ្ធភាព
ឬធ្វើបច្ចុប្បន្នភាពប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។
ការប្រាស្រ័យទាក់ទងបែបនេះត្រូវផ្តល់ពត៌មានស្តីអំពីទិដ្ឋភាពសុវត្ថិភាពម្ហូបអាហារនៃផលិតផលរបស់ក្រុមហ៊ុន/អង្គភាពដែលអាចពាក់ព័ន្ធនឹងក្រុមហ៊ុន/អង្គភាពផ្សេងទៀតនៅក្នុងខ្សែសង្វាក់ម្ហូបអាហារ។
ការប្រាស្រ័យទាក់ទងនេះអនុវត្តជាពិសេស
ដើម្បីដឹងអំពីភ្នាក់ងារបង្ករគ្រោះថ្នាក់ចំពោះសុវត្ថិភាពម្ហូបអាហារ
ដែលត្រូវការការត្រួតពិនិត្យដោយក្រុមហ៊ុន/អង្គភាពផ្សេងទៀតនៅក្នុងខ្សែសង្វាក់ម្ហូបអាហារ។
កំណត់ត្រាអំពីប្រាសស្រ័យទាក់ទង ត្រូវតែបានថែរក្សាទុក។
ការតម្រូវនានាចំពោះសុវត្ថិភាពម្ហូបអាហារដោយអាជ្ញារធរផ្នែកច្បាប់
និងបទបញ្ញាត្តិ ព្រមទាំងអតិថិជន ត្រូវតែអាចរកបាន។
បុគ្គលិកដែលបានតែងតាំងត្រូវកំណត់ការទទួលខុសត្រូវ
និងសិទ្ធអំណាចដើម្បីធ្វើការប្រស្រ័យទាក់ទងខាងក្រៅស្តីអំពីពត៌មានណាមួយដែលពាក់ព័ន្ធសុវត្ថិភាពម្ហូបអាហារ។
ពត៌មានដែលទទួលបានតាមរយៈការប្រស្រ័យទាក់ទងក្រៅ
ត្រូវបញ្ចូលជាធនធានបញ្ជូលទៅក្នុងការកែលម្អរប្រព័ន្ធ
និងការត្រួតពិនិត្យឡើងវិញលើការគ្រប់គ្រង។
ប្រភព៖ ស្តងដាសុវត្ថិភាពម្ហូបអាហារកម្ពុជា 22000
0 Comments