ទំរងនៃអាគារទាំងមូលគ្រប់ផ្នែកទាំងអស់នៃរោងចក្រចាំបាច់ ត្រូវសាងសង់ឡើងសមស្របទៅតាមតម្រូវការស្តង់ដារសុវត្ថិភាពម្ហូបអាហារ។ កំរាលនៃអាគាររោងចក្រត្រូវសាងសង់ឡើងដោយវត្ថុធាតុដែលធន់ទ្រាំ មានផ្ទៃរាបស្មើរមិនដក់ទឹក ងាយស្រួលសំអាត។ ជញ្ជាំង ទ្វារ ដំបូលគួរតែត្រូវបានធ្វើពីវត្ថុធាតុដែលធន់ទ្រាំនឹងទឹក ធន់ទ្រាំនឹងកំដៅហើយមិនមានលិចជ្រាបទឹកនៅពេលមានភ្លៀង និងងាយស្រួលក្នុងការសម្អាត។ ចន្លោះប្រហោងនានានៃអាគាររោងចក្រចាំបាច់ត្រូវបិទបាំងអោយជិត ដូចជាសំណាញ់ដែក វាំងននប្លាស្ទីកសំរាប់ការពារពីការជ្រៀតចូលពីពពួកសត្វចង្រៃផ្សេងៗ។ ក្នុងអាគាររោងចក្រត្រូវបែងចែកទីតាំស្តុកផលិតផលសម្រេច វត្ថុធាតុដើម សំបកវេចខ្ចប់ គ្រឿងផ្សំជាដើម។ ការថែទាំអាគាររោងចក្រក៏ត្រូវបានកំណត់ និងត្រូវមានតារាងពេលវេលាអោយត្រឹមត្រូវដើម្បីងាយស្រួលក្នុងការត្រួតពិនិត្យ និងថែទាំ។ រាល់ឯកសារត្រួតពិនិត្យ ថែទាំ ជួសជុលត្រូវរក្សារទុកជាឯកសារ។
រៀបចំដោយ៖ Food Safety Advisor
0 Comments