ក្រុមហ៊ុន/អង្គភាពត្រូវបង្កើត
អនុវត្តនិងថែរក្សាការរៀបចំអោយមានប្រសិទ្ធភាពសម្រាប់ការប្រស្រ័យទាក់ទងជាមួយបុគ្គលិកពីបញ្ហាដែលប៉ៈពាល់សុវត្ថិភាពម្ហូបអាហារ។ ដើម្បីថែរក្សាប្រសិទ្ធភាពប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ
ក្រុមហ៊ុន/អង្គភាពត្រូវធានាថាក្រុមសុវត្ថិភាពម្ហូបអាហារត្រូវបានគេផ្តល់ពត៌មានទាន់ពេលវេលាអំពីការផ្លាស់ប្តូរ
រួមមានចំណុចដូចខាងក្រោម ប៉ុន្តែមិនកំណត់៖
ក. ផលិតផល ឬផលិតផលថ្មី
ខ. វត្ថុធាតុដើម
គ្រឿងផ្សំនិងសេវកម្មផ្សេងៗ
គ. ប្រព័ន្ធផលិតកម្ម
និងគ្រឿងបរិក្ខារ
ឃ. រោងចក្រផលិតកម្ម
ទីតាំងដាក់គ្រឿងបរិក្ខារ បរិស្ថានជុំវិញ
ង. កម្មវិធីសំអាត និងអនាម័យ
ច. ប្រព័ន្ធវេចខ្ចប់
ការរក្សាទុក និងចែកចាយ
ឆ.
កម្រិតសមត្ថភាពបុគ្គលិក និង/ឬការបែងចែកភារកិច្ចទទួលខុសត្រូវ និងសិទ្ធអំណាច
ជ. ការតម្រូវនៃច្បាប់
និងបទបញ្ញាត្តិ
ឈ.
ចំណេះដឹងពាក់ព័ន្ធនឹងភាពបង្ករគ្រោះថ្នាក់ចំពោះសុវត្ថិភាពម្ហូបអាហារ
និងវិធានការត្រួតពិនិត្យ
ញ.
ការតម្រូវនានារបស់អតិថិជន ផ្នែកនិងការតម្រូវដ៏ទែទៀតដែលក្រុមហ៊ុន/អង្គភាពសង្កេតឃើញ
ដ.
សំណួរពាក់ព័ន្ធដែលបានពីភាគីមានចំណាប់អារម្មណ៍ពីខាងក្រៅ
ឋ.
ការតវ៉ាដែលបង្ហាញពីការបង្ករគ្រោះថ្នាក់ចំពោះសុវត្ថិភាពម្ហូបអាហារ
ដែលរួមជាមួយផលិតផល
ឌ. លក្ខ័ណផ្សេងៗដែលមានផលប៉ៈពាល់ទៅលើសុវត្ថិភាពម្ហូបអាហារ
ក្រុមសុវត្ថិភាពម្ហូបអាហារត្រូវធានាថា
ពត៌មានទាំងអស់នេះត្រូវបានបញ្ចូលទៅក្នុងការធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ។
អ្នកគ្រប់គ្រងថ្នាក់លើត្រូវធានាថា ពត៌មានពាក់ព័ន្ធត្រូវបានបញ្ចូលជាធនធាន បញ្ចូលទៅក្នុងការត្រួតពិនិត្យឡើងវិញលើការគ្រប់គ្រង។
ប្រភព៖ ស្តងដាសុវត្ថិភាពម្ហូបអាហារកម្ពុជា 22000
0 Comments