វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ

 
 
សេចក្តីផ្តើម
វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ គឺជាឯកសារផ្លូវការមួយ ប្រើដើម្បីបញ្ជាក់ ពីប្រភពដើមទំនិញ ដែលបាន​ផលិត ឬ បានទទួលទាំងស្រុង នៅក្នុងប្រទេសមួយ។ ជាទូទៅឯកសារនេះ គឺជាផ្នែកស្នូល នៃឯកសារ នាំចូល ដែល​ប្រទេសនាំចូលបានតម្រូវ។
នៅពេលអនុវត្តទម្រង់ការទាំងឡាយ សម្រាប់នាំចេញទំនិញ ក្រោមប្រព្រឹត្តិកម្ម អនុគ្រោះ អ្នកនាំចេញ ឬ តំណាង​​​​ទទួល​​​សិទ្ធិរបស់ខ្លួន ត្រូវដាក់ពាក្យ ជាលាយលក្ខណ៍អក្សរ ស្នើសុំវិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម ទំនិញ​ដោយភ្ជាប់​មក​ជាមួយ នូវឯកសារគាំទ្រ ត្រឹមត្រូវ ដែលបង្ហាញថា ទំនិញដែលត្រូវនាំចេញ​ មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់​សម្រាប់​​ការចេញ វិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ។
វិញ្ញាបនបត្រ បញ្ជាក់​ប្រភព​ដើមទំនិញ មានពីរប្រភេទគឺ៖​
  • មិនទទួលបានភាពអនុគ្រោះពន្ធនិង
  • ទទួលបានភាពអនុគ្រោះពន្ធ​។
ប្រទេសដែលតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់​ប្រភពដើមទំនិញ
កម្ពុជា វិញ្ញាបនបត្របញ្ជាក់​ ប្រភពដើមទំនិញ ទទួលបានអត្រាពន្ធអនុគ្រោះក្នុងទម្រង់ផ្សេងៗ ដូចជា៖

  • អាស៊ាន-អូស្រ្តាលី-ញ៉ូវហ្សីលែន៖ ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ទម្រង់​AANZ
  • ចិន: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់AC
  • ឥណ្ឌា: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់AI
  • កូរ៉េ: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់AK
  • ជប៉ុន: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់AJ
  • វៀតណាម: ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់S​
  • ប្រព័ន្ធអនុគ្រោះទូទៅ ផ្នែកពាណិជ្ជកម្ម(LDC និងLLDC): ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញទម្រង់ A​
  • អត្រាពន្ធមិនអនុគ្រោះអាចចេញបាន ដោយប្រើ​ វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើមទំនិញ ទម្រង់N
រៀបចំដោយ៖ Food Safety Advisor

Post a Comment

0 Comments