ក. ការផ្តល់ធនធាន
ក្រុមហ៊ុន/អង្គភាពត្រូវផ្តល់ធនធានគ្រប់គ្រាន់សម្រាប់បង្កើត អនុវត្ត ថែរក្សា និងធ្វើអោយប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។
ខ. ធនធានមនុស្ស
លក្ខណៈទូទៅ
ក្រុមសុវត្ថិភាពម្ហូបអាហារ
និងបុគ្គលិកផ្សេងៗដែលធ្វើសកម្មភាពមានផល់ប៉ៈពាល់លើសុវត្ថិម្ហូបអាហារត្រូវបានសមត្ថភាព
ការអប់រំ ការបណ្តុះបណ្តាល ជំនាញ និងបទពិសោធន៍សមស្រប។ នៅពេលណាដែលត្រូវ ការជំនួយពីអ្នកជំនាញខាងក្រៅសម្រាប់បង្កើត ការអនុវត្ត
ការប្រត្តិបត្ត ឬការវាយតម្លៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ
កំណត់ត្រាអំពីកិច្ចព្រមព្រៀង ឬកិច្ចសន្យាដែលបញ្ជាក់ពីការទទួលខុសត្រូវ
និងសិទ្ធអំណាចបនៃអ្នកជំនាញត្រូវតែរក្សាទុក។
សម្ថភាព ចំណេះដឹងនិងការបណ្តុះបណ្តាល
ក្រុមហ៊ុន/អង្គភាពត្រូវ៖
ក.
កំណត់ពីសម្ថភាពចាំបាច់របស់បុគ្គលិកដែលសកម្មភាពរបស់គាត់ប៉ៈពាល់ទៅដល់សុវត្ថិភាពម្ហូបអាហារ
ខ. ផ្តល់ការបណ្តុះបណ្តាល
ឬសម្ថភាពផ្សេងៗទៀតដើម្បីធានាថាបុគ្គលិកមានសម្ថភាពគ្រប់គ្រាន់
គ. ធានាថាបុគ្គលិកដែលទទួលខុសត្រូវលើការតាមដាន ការកែតម្រូវ
និងវិធានការកែតម្រូវប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារបានទទួលនូវបណ្តុះបណ្តាល។
ឃ. វាយតម្លៃការអនុវត្ត និងប្រសិទ្ធភាពនៃចំណុច ក ខ និងគ
ង. ធានាថាបុគ្គលិកយល់ដឹងអំពីភាពពាក់ព័ន្ធ និងសារះសំខាន់ពីសកម្មភាពរបស់គេម្នាក់ៗ
និងក្នុងសុវត្ថិភាពម្ហូបអាហារ
ច.
ធានាថាការតម្រូវសម្រាប់ទំនាក់ទំនងប្រកបដោយសុវត្ថិភាពត្រូវបានយល់ដោយបុគ្គលិកគ្រប់រូប
ដែលសកម្មភាពរបស់គាត់មានផលប៉ៈពាល់ទៅលើសុវត្ថិភាពម្ហូបអាហារ
ឆ. ថែរក្សាកំណត់ត្រានៃការបណ្តុះបណ្តាល និងសកម្មភាពដែលបានពិពណ៌នានៅក្នុងចំណុច
ខ និងគ អោយបានសមស្រប។
ប្រភព៖ ស្តង់ដាប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារកម្ពុជា 22000
0 Comments