ក្រុមសុវត្ថិភាពម្ហូបអាហារត្រូវបានតែងតាំង។
ក្រុមសុវត្ថិភាពម្ហូបអាហារត្រូវមានសមាសភាពដែលមានបទពិសោធន៍និងចំណេះដឹងផ្សេងៗគ្នាក្នុងការអភិវឌ្ឍ
និងអនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។ បទពិសោធន៍ និងចំណេះដឹងទាំងនោះរួមមានផលិតផលរបស់ក្រុមហ៊ុន/អង្គភាពដំណើរការគ្រឿងបរិក្ខារ និងភ្នាក់ងារបង្ករគ្រោះថ្នាក់សុវត្ថិភាពម្ហូបអាហារ
ហើយនិងចំណេះដឹងនិងបទពិសោធន៍ផ្សេងៗទៀតដែលមាននៅក្នុងវិសាលភាពរបស់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។ កំណត់ត្រាត្រូវរក្សាទុកដើម្បីបង្ហាញថាក្រុមសុវត្ថិភាពម្ហូបអាហារមានចំនេះដឹងនឹងបទពិសោធន៍ដែលត្រូវការជាចាំបាច់។
រៀបចំដោយ៖ Food Safety Advisor
រៀបចំដោយ៖ Food Safety Advisor
0 Comments