ការបង្កើត
និងការអនុវត្តកម្មវិធីសុវត្ថិភាពអាហារតម្រូវឱ្យមានឯកសារ និងកំណត់ត្រា។
ឯកសារ គឺជាគោលនយោបាយ នីតិវិធី
និងទំរងកំណត់ត្រាដែលត្រូវបានបង្កើតឡើងនៅពេលដែលសរសេរកម្មវិធី GMP ឬផែនការ
HACCP ។ កំណត់ត្រា គឺជាលទ្ធផលនៃលទ្ធផលនៃការត្រួតពិនិត្យ
និងសកម្មភាពនៃការអនុវត្តកម្មវិធីសុវត្ថិភាពម្ហូបអាហារដែលបានកត់ត្រាចូលក្នុងទំរងកត់ត្រា។
ដោយសារកម្មវិធីសុវត្ថិភាពម្ហូបអាហារត្រូវបានពិនិត្យឡើងវិញ
និងធ្វើបច្ចុប្បន្នភាពដើម្បីឆ្លុះបញ្ចាំងពីប្រតិបត្តិការនៃកន្លែងរបស់អ្នក
វាអាចនឹងមានឯកសារហួសសម័យដែលអ្នកត្រូវកំណត់ និងជំនួស។
នីតិវិធីត្រូវតែមានដើម្បីត្រួតពិនិត្យឯកសារទាំងអស់
និងធានាថាមានតែកំណែបច្ចុប្បន្នប៉ុណ្ណោះដែលកំពុងប្រើ។
ដើម្បីឱ្យប្រាកដថាបុគ្គលិកកំពុងអនុវត្តការងាររបស់ខ្លួនឱ្យបានត្រឹមត្រូវ
និងជាប់លាប់ វាសំខាន់ណាស់ដែលពួកគេកំពុងប្រើប្រាស់ឯកសារត្រឹមត្រូវ។
ការប្រើប្រាស់នីតិវិធី
ឬឯកសារដើម្បីកត់ត្រាព័ត៌មានហួសសម័យអាចប៉ះពាល់ដល់សុវត្ថិភាពម្ហូបអាហារ។
ឧទាហរណ៍៖ ប្រសិនបើការធ្វើបច្ចុប្បន្នភាពត្រូវបានធ្វើឡើងដោយបន្ថែមឧបករណ៍ថ្មី
ទៅក្នុងកាលវិភាគសំអាត ប៉ុន្តែកាលវិភាគចាស់មិនបានផ្លាស់ប្តូរ
នោះឧបករណ៍ថ្មីអាចមិនត្រូវបានសម្អាតដែលនាំឱ្យមានការចម្លងរោគ។
នៅពេលដែលអ្នកបង្កើតកម្មវិធីគ្រប់គ្រងឯកសារសុវត្ថិភាពម្ហូបអាហារ
អ្នកត្រូវវិនិយោគលើពេលវេលា និងធនធាន។
ជាមួយយុទ្ធសាស្រ្តគ្រប់គ្រងឯកសារមួយដ៏ល្អអ្នកត្រូវមានទំរងគ្រប់គ្រង៖
ក. នីតិវិធីត្រួតពិនិត្យឯកសារ
ខ. ទំរងស្នើរសុំបង្កើតឯកសារ
គ. ទំរងស្នើរសុំដកឯកសារ
ឃ. ទំរងស្នើរសុំកែប្រែឯកសារ។
ប្រភព៖ www.gov.mb.ca
0 Comments