ការរៀបចំបញ្ជីថែទាំឧបករណ៍ សម្ភារៈក្នុងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ

 


ជំហានដំបូង និងសំខាន់បំផុតក្នុងការរៀបចំបញ្ជីថែទាំឧបករណ៍ សម្ភារៈក្នុងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ គឺត្រូវ​ធ្វើបញ្ជីរាយឈ្មោះនៃឧបករណ៍ទាំងអស់ដែលបានប្រើសម្រាប់ផលិតកម្មម្ហូបអាហារ។ ពិនិត្យឧបក​រណ៍​​ សម្ភារៈ​ដែល​ប្រើប្រាស់សំរាប់ផលិតម្ហូបអាហារ ជាមួយគ្នានេះដែរ ចូរវាយតំលៃ​ហានិ​ភ័យ​ដែលឧបករណ៍​នីមួយៗ​ដែលអាចបង្ករបង្ករហានិភ័យដល់សុវត្ថិភាពម្ហូបអាហារ។ ប្រើកម្មវិធីវិភាគហានិភ័យ (HACCP Analysis Table) ដើម្បីកំណត់អាទិភាពឧបករណ៍សំខាន់ៗដូចជាម៉ាស៊ីនដែលនឹងមានផលប៉ះពាល់ខ្លាំងទៅលើសុវត្ថិភាពនៃអាហារ និងអ្វីដែលមិនសូវសំខាន់ចំពោះផលិតកម្មម្ហូបអាហារ។ ប្រភេទឧបករណ៍ផ្សេងៗគ្នា ក៏បង្ករឱ្យមានគ្រោះ​ថ្នាក់​ផ្សេងៗ​គ្នាហើយអ្នកត្រូវតែយល់ពីវិធីថែទាំវាឱ្យបានត្រឹមត្រូវតាមប្រភេទនៃឧបករនីមួយៗ។ ការរៀបចំនិតិវិធីថែ​ទាំឧបករណ៍ សម្ភារៈត្រូវធ្វើឡើងដោយមានការចូលរួមពីផ្នែកនីមួយៗដែលជាប់ទាក់ទង ដើម្បី​អោយ​ការ​អនុវត្ត​មានភាពជាក់លាក់ និងងាយស្រួលក្នុងការថែទាំឧបករណ៍។ 

ប្រភព៖ Food Safety Advisor

Post a Comment

0 Comments