កន្លែងផលិតកម្មម្ហូបអាហារជាច្រើនត្រូវបានផលិតចេញនូវចំណីអាហារកែច្នៃ
និងចំណីអាហារដោយប្រើឧបករណ៍ផ្សេង ដើម្បីធានាថាផលិតកម្មមានសុវត្ថិភាព
មានអនាម័យពេញលេញ មានប្រសិទ្ធភាពក្នុងការការពារសុខភាពអ្នកប្រើប្រាស់។ អ្នកអាចសម្រេចបាននូវចំណុចទាំងនេះ
ដោយឧបករណ៍ដែលប្រើប្រាស់សំរាប់ផលិតត្រូវបានថែទាំ
និងបានរក្សាទុកយ៉ាងល្អនៅក្នុងរោងចក្ររបស់អ្នក។
នៅពេលដែលឧបករណ៍ត្រូវបានថែរក្សាយ៉ាងល្អនោះស្តង់ដាសុវត្ថិភាពនៃម្ហូបអាហារដែលកំពុងដំណើរការ
នឹងមានប្រសិទ្ធភាពកាន់តែខ្ពស់។
ផ្ទុយទៅវិញគ្រឿងបរិក្ខារដែលមិនត្រូវបានថែរក្សា
នឹងបែកបាក់ជាញឹកញាប់ក្នុងកំឡុងពេលផលិត
និងកែច្នៃដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការផលិតដែលធ្វើអោយម្ហូបអាហារគ្មានស្តង់ដាសុវត្ថិភាព។
ដោយសារហេតុផលនេះការអនុវត្តការថែរក្បង្ការ
គឺមានសារះសំខាន់ក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។ ដូច្នេះ
យើងសូមណែនាំចំណុចមួយចំនួនក្នុងការថែទាំ
បង្ការឧបករណ៍ប្រើប្រាស់ដើម្បីសុវត្ថិភាពម្ហូបអាហារដូចខាងក្រោម៖
១. ធ្វើបញ្ជីឧបរណ៍ និងសម្ភារៈដែលត្រូវថែទាំ
២. បង្កើតកាលវិភាគថែរក្សាដោយផ្អែកលើប្រតិបត្តិការ
៣. ត្រូវមាននិតិវីធីសំរាប់ថែទាំឧបករណ៍ សម្ភារៈតាមប្រភេទនិមួយៗនៃឧបករណ៍ ឬសម្ភារៈ
៤. ជ្រើសរើសអ្នកដឹកនាំផ្នែកថាំទាំ ឬផ្នែកបច្ចេកទេស
៥. ត្រូវមានអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ដែលល្អ និងរហ័ស
៦. ត្រូវកត់ត្រា និងរក្សាទុកកំណត់ត្រារាល់ការថែទាំ និងជួសជុលអោយបានត្រឹមត្រូវ
ប្រភព៖ Food Safety Advisor
0 Comments