ផែនការទំនាក់ទំនងការប្រមូលផលិតផលអាហារមកវិញ
ដែលជួយអ្នកក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព
និងមានប្រសិទ្ធិភាពក្នុងកំឡុងពេលហៅត្រឡប់ផលិតផលអាហារមកវិញ។
ប្រសិនបើក្រុមហ៊ុនរបស់អ្នកមានបញ្ជីទំនាក់ទំនងលម្អិតអតិថិជន
និងអាជ្ញាធរវានឹងងាយស្រួលហៅត្រឡប់ផលិតផលអាហារមកវិញ។
ដើម្បីរកឱ្យឃើញនូវអ្វីដែលអ្នកគួរតែបញ្ចូលនៅក្នុងផែនការទំនាក់ទំនងនៃការប្រមូលផលិតផលអាហាររបស់អ្នកមកវិញ
និងគន្លឹះអនុវត្ដមានប្រយោជន៍ដើម្បីធានាឱ្យទទួលបានជោគជ័យនោះគឺ៖
ក. កំណត់អ្នកពាក់ព័ន្ធ
មុនពេលអ្នកចាប់ផ្តើមបង្កើតផែនការទំនាក់ទំនងស្តីពីការប្រមូលផលិតផលអាហាររបស់អ្នកមកវិញ
ដំបូងអ្នកត្រូវយល់ដឹង
និងកំណត់អត្តសញ្ញាណអ្នកដែលជាអ្នកពាក់ព័ន្ធសំខាន់ៗក្នុងការប្រមូល។
អ្នកពាក់ព័ន្ធអាចមានខាងក្នុង និងខាងក្រៅ អាចជាមនុស្សអាជីវករ
ឬអ្នកដែលត្រូវបានប៉ះពាល់ដោយការប្រមូលផលិតផលអាហាររបស់អ្នក។ ឧទាហរណ៍៖
អ្នកពាក់ព័ន្ធអាចរាប់បញ្ចូលអតិថិជន អ្នកផ្គត់ផ្គង់ អ្នកលក់រាយ
ស្ថាប័នវិញ្ញាបនប័ត្រ អាជ្ញាធរអាជ្ញាធ័រប្រព័ន្ធផ្សព្វផ្សាយ
អ្នកកាន់ភាគហ៊ុនក្រុមហ៊ុន ធានារ៉ាប់រង
ឬស្ថាប័នផ្តល់ប្រាក់កម្ចីហិរញ្ញវត្ថុ។
ខ. បង្កើតការផ្តល់ដំណឹង
នៅពេលផលិតផលរបស់អ្នកមានបញ្ហារ ត្រូវផ្តល់ដំណឹង
ឬទំនាក់ទំបងដល់អ្នកដែលជាប់ពាក់ព័ន្ធនិងផលប៉ៈពាល់ដោយផលិតផលម្ហូបអាហាររបស់អ្នក។
ការទំនាក់ទំនងដែលអាជីវកម្មរបស់អ្នកចេញផ្សាយក្នុងកំឡុងពេលហៅត្រឡប់មកវិញគួរតែផ្តល់ព័ត៌មានច្បាស់លាស់ងាយស្រួលយល់
ដល់មនុស្សដែលអាចរងផលប៉ះពាល់។ គោលបំណងនៃការផ្តល់ដំណឹង ឬសាររបស់អ្នក គឺដើម្បីដោះស្រាយហានិភ័យ
និងកង្វល់សំខាន់ៗរបស់អ្នកពាក់ព័ន្ធ និងអ្វីដែលក្រុមហ៊ុនកំពុងធ្វើ។
វាក៏មានសំខាន់ផងដែរសំរាប់ក្រុមហ៊ុនរបស់អ្នក
ក្នុងការនិយាយអំពីអ្វីដែលសកម្មភាពត្រូវបានធ្វើឡើង
ដើម្បីធានាថាបញ្ហាដែលបង្កឱ្យមានការប្រមូលផលិតផលអាហារមកវិញ
គឺត្រូវបានដោះស្រាយ និងមិនកើតឡើងម្តងទៀត។
គ. កំណត់វិធីសាស្រ្តទំនាក់ទំនង
តើអ្នកនឹងទាក់ទងអ្នកពាក់ព័ន្ធរបស់អ្នកយ៉ាងដូចម្តេច?
វានឹងត្រូវធ្វើទំនាក់ទំនងបានតាមរយៈទូរស័ព្ទទូរសារ អ៊ីម៉ែល
ឬប្រព័ន្ធផ្សព្វផ្សាយសង្គម? ការចំណាយពេលក្នុងការរៀបចំទុកជាមុន
និងវិធីសាស្រ្តទំនាក់ទំនងឯកសារសម្រាប់ភាគីពាក់ព័ន្ធនីមួយៗ។
អ្នកអាចមានវិធីសាស្ត្រទំនាក់ទំនងផ្សេង ៗ
គ្នាទៅកាភាគីដែលពាក់ព័ន្ធផ្សេងៗអាស្រ័យតាមភាគីដែលពាក់ព័ន្ធ។
ឃ. កំណត់ការទទួលខុសត្រូវ
អ្នកត្រូវកំណត់ថានរណាម្នាក់ត្រូវទទួលខុសត្រូវលើផ្នែកដែលពាក់ព័ន្ធ។
វាក៏អាស្រ័យទៅលើមុខជំនួញរបស់អ្នកផងដែរ
អ្នកអាចមានមនុស្សជាច្រើននាក់ដែលទទួលខុសត្រូវលើផ្នែកផ្សេងៗ។ ឧទាហរណ៍៖
សេវាអតិថិជន ទីផ្សារ អ្នកគ្រប់គ្រងការអនុលោមតាមច្បាប់ ឬហិរញ្ញវត្ថុ /
គណនេយ្យ អ្នកគ្រប់គ្រងស្តុក អ្នកពិនិត្យគុណភាពជាដើម។
អ្នកក៏ត្រូវកំណត់មុខតំណែង
និងបុគ្គលម្នាក់ដែលនឹងទទួលខុសត្រូវក្នុងការប្រាស្រ័យទាក់ទងជាមួយភាគីពាក់ព័ន្ធសំខាន់ៗនីមួយៗ។
ង. ប្រព័ន្ធផ្សព្វផ្សាយ និងសេចក្តីណែនាំ
បណ្តាញផ្សព្វផ្សាយ និងការប្រឹក្សាយោបល់ដែលបានសរសេរជាមុន
គឺជាឧបករណ៍រៀបចំដ៏អស្ចារ្យមួយ។ គោលបំណងនៃសេចក្តីថ្លែងការណ៍ទាំងនេះ
គឺដើម្បីពន្យល់ពីអ្វីដែលបានកើតឡើងតើផលប៉ះពាល់អ្វីខ្លះចំពោះអ្នកពាក់ព័ន្ធសំខាន់ៗ
និងអ្វីដែលគួរតែធ្វើដើម្បីកាត់បន្ថយហានិភ័យ។
វាគឺជាឱកាសមួយដើម្បីបង្ហាញដល់អ្នកពាក់ព័ន្ធថាអ្នកកំពុងធ្វើសកម្មភាពយ៉ាងឆាប់រហ័សនិងមានទំនួលខុសត្រូវ។
ការមានគំរូមុននឹងបង្កើតមិនត្រឹមតែជួយសន្សំសំចៃពេលវេលារបស់អ្នកក្នុងកំឡុងពេលហៅផលិតផលត្រឡប់មកវិញនោះទេ
ប៉ុន្តែវាក៏ផ្តល់សារដ៏សំខាន់ៗរបស់អ្នកផងដែរ។
ច. អ្នកនាំពាក្យ ឬអ្នកសារព័ត៌មាន
ផែនការទំនាក់ទំនងនៃការប្រមូលផលិតផលអាហាររបស់អ្នកមកវិញ
អ្នកត្រូវការកំណត់អ្នកនាំពាក្យរបស់ប្រព័ន្ធផ្សព្វផ្សាយ។
តួនាទីរបស់អ្នកនាំពាក្យរបស់ប្រព័ន្ធផ្សព្វផ្សាយ
គឺដើម្បីផ្សព្វផ្សាយពីផលប៉ៈពាល់សំខាន់ៗដែលបានព្រមព្រៀងដោយក្រុមហ៊ុនរបស់អ្នក
ហើយឆ្លើយសំណួរដោយស្មោះត្រង់ទៅកាន់អ្នកដែលទទួលផលប៉ៈពាល់។
វាមានសារៈសំខាន់ណាស់ដែលថាអ្នកអ្នកនាំពាក្យនេះត្រូវទទួលការបង្ហាត់បង្រៀន
និងអាចគ្រប់គ្រងសម្ពាធនៃការសម្ភាសន៍។
ឆ. អនុលោមតាមច្បាប់
អាស្រ័យលើកន្លែងដែលអ្នកស្ថិតនៅ និងកន្លែងដែលអតិថិជនរបស់អ្នកមានមូលដ្ឋាន
វាអាចមានតម្រូវការការទំនាក់ទំនងបន្ថែមសម្រាប់អនុលោមតាមច្បាប់។
ទាំងនេះអាចរួមបញ្ចូលការជូនដំណឹង ការរំលឹក ការរាយការណ៍ ការកំណត់ពេលវេលា
និងការប្រើប្រព័ន្ធផ្សព្វផ្សាយ។ ផែនការទំនាក់ទំនងរបស់អ្នក
ត្រូវតែចងក្រងឯកសារទាក់ទង បទបញ្ជា
និងនីតិវិធីដែលត្រូវធ្វើការប្រមូលយកផលិតផលមកវិញ។
រៀបចំដោយ៖ Food Safety Advisor
រៀបចំដោយ៖ Food Safety Advisor
0 Comments