និយមន័យ
ការទាមទារសំខាន់បំផុតក្នុងការនាំចូលផលិតផលកសិកម្មនោះ ត្រូវតែមានសុវត្ថិភាព និងបង្កាហានិភ័យ ដល់សុខភាពមនុស្ស សត្វ និងរុក្ខជាតិ។ ដើម្បីឲ្យប្រាកដថា
ពិតជាធានាសុវត្ថិភាពអាហារ និងជៀសវាងបាននូវការឆ្លងរាលដាលជំងឺ សមាសភាព
សត្វចង្រៃផ្សេងៗតាមរយៈសកម្មភាពពាណិជ្ជកម្ម រដ្ឋាភិបាលនៃគ្រប់ប្រទេស
បានបង្កើតឡើងនូវលិខិត បទដ្ឋានច្បាប់ ដើម្បីការពារសុខភាពមនុស្ស
និងសុឋភាពសត្វ (វិធានការអនាម័យ/Sanitary Measure)
និងដើម្បីការពារសុខភាពរុក្ខជាតិ (វិធានការភូតគាមអនាម័យ/Phytosanitary
Measure)។
ការត្រួតពិនិត្យភូតគាមអនាម័យ
មានគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងនូវសមាសភាពចង្រៃ ភូតគាមអនាម័យ
និងសមាសភាពចង្រៃបង្កគ្រោះថ្នាក់ពីតំបន់មួយទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា
ចូល-ចេញ ឬ ឆ្លងកាត់ ព្រះរាជាណាចក្រកម្ពុជា តាមគ្រប់មធ្យោបាយ
ដើម្បីការពារផលិតផលកសិកម្ម និងជីវសាស្ត្រចំរុះ។
ម្ចាស់ទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ
ដែលនាំយក ឬ ដឹកជញ្ជូនចូល-ចេញ ឬ ឆ្លងកាត់ ព្រះរាជាណាចក្រកម្ពុជា
ត្រូវសុំការត្រួតពិនិត្យ និងត្រូវគោរពតាមគ្រប់វិធានភូតគាមអនាម័យ៕
រៀបចំដោយ៖ Food Safety Advisor
រៀបចំដោយ៖ Food Safety Advisor
0 Comments