ត្រួតពិនិត្យឯកសារ
ឯកសារដែលតម្រូវដោយប្រព័ន្ធគ្រប់គ្រងដោយវត្ថិភាពម្ហូបអាហារនិងត្រូវត្រួតពិនិត្យ។ កំណត់ត្រាជាប្រភេទឯកសារពិសេសមួយ និងត្រូវត្រួតពិនិត្យដោយយោងតាមការតម្រូវផ្សេងៗដែលមាននៅក្នុងការត្រួតពិនិត្យឯកសារ។ ការត្រួតពិនិត្យត្រូវធានាថាការផ្លាស់ប្តូរដែលបានស្នើរឡើង ត្រូវបានត្រួតពិនិត្យឡើងវិញមុននឹងអនុវត្ត ដើម្បីកំណត់ពីប្រសិទ្ធភាពរបស់វាលើសុវត្ថិភាពម្ហូបអាហារ និងផលប៉ៈពាល់លើប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ។ និតិវីធីចងក្រងឯកសារត្រូវបានបង្កើតឡើងដើម្បីកំណត់ការត្រួតពិនិត្យដែលចាំបាច់៖
ក. ដើម្បីអនុម័តទៅលើឯកសារនានាសម្រាប់ភាពត្រឹមត្រូវមុននឹងដាក់ចេញឪ្យប្រើប្រាស់
ខ. ដើម្បីពិនិត្យឡើងវិញ និងធ្វើបច្ចុប្បន្នភាពឯកសារក្នុងករណីចាំបាច់ និងដើម្បីអនុម័តឡើងវិញលើឯកសារ
គ. ដើម្បីធានាការផ្លាស់ប្តូរឯកសារ និងស្ថានភាពកំណែរបច្ចុប្បន្ននៃកសារដែលត្រូវបានធ្វើអត្តសញ្ញាណកម្ម
ឃ. ដើម្បីធានាថាកំណែរថ្មីៗនៃឯកសារពាក់ព័ន្ធនានាដែលអាចអនុវត្តបាន គឺអាចរកបាននៅគ្រប់កម្រិត សម្រាប់ការប្រើប្រាស់
ង. ដើម្បីធានាថាឯកសារគឺងាយស្រួលអានបាននិងងាយស្រួលយកមកប្រើ
ច. ដើម្បីធានាថាឯកសារពាក់ព័ន្ធនានាមានប្រភពពីខាងក្រៅ ត្រូវបានធ្វើអត្តសញ្ញាណកម្ម ហើយការចែកចាយឯកសារត្រូវបានត្រួតពិនិត្យ និង
ឆ.
ដើម្បីបង្ការការប្រើប្រាស់ឯកសារដែលអស់សុពលភាពដោយប្រការណាមួយ
ដើម្បីធានាថាឯកសារទាំងនោះត្រូវបានធ្វើអត្តសញ្ញាណកម្មឪ្យបានត្រឹមត្រូវ ប្រសិនបើឯកសារទាំងនោះត្រូវបានបន្តប្រើប្រាស់សម្រាប់គោលបំណងណាមួយ។
ប្រភព៖ ស្តង់ដាសុវត្ថិភាពម្ហូបអាហារកម្ពុជា 22000
0 Comments