ការគ្រប់គ្រងរបស់អ្នកផ្គត់ផ្គង់/Approval Supplier

 

បើនិយាយពីការផ្គត់ផ្គងនៅក្នុងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារយើងត្រូវគិតដល់ចំណុចជាច្រើនដើម្បីទទួលបានវត្ថុធាតុសម្រាប់ផលិតអាហារដែលមានសុវត្ថិភាពជូនដល់អតិថិជន​។ ដូចច្នេះមានតែគ្រឿងផ្សំពីអ្នកផ្គត់ផ្គង់ដែលមានកេរ្តិ៍ឈ្មោះ និងសុវត្ថិភាពប៉ុណ្ណោះដែលត្រូវប្រើ។ ដើម្បី​ទទួល​បាន​​វត្ថុធាតុដែលមានសុវត្ថិភាពទាំងនេះ អ្នកផ្គត់ផ្គងត្រូវបានអនុម័តដោយភាគីទីបី ឬមានវិញ្ញាបនប័ត្រ​ធានាគុណភាព។ អ្នកផលិតនិងអ្នកផ្គត់ផ្គង់ក៏គួរមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារផងដែរ។ សំរាប់យើង​ជារោងចក្រផលិតផលម្ហូបអាហារយើងត្រូវស្វែងយល់ពីប្រភពនៃអ្នកផ្គត់ផ្គង់អោយបានច្បាស់លាស់មុនពេលទទួល និងមានបញ្ជីត្រួតពិនិត្យមុននឹងសម្រេចយកអ្នកផ្គត់ផ្គងណាមួយ។ ត្រូវមានបញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ នៅក្នុងកំ​ណត់​ត្រា ត្រូវធ្វើការវាយតម្លៃលើអ្នកផ្គត់ផ្គង់រៀងរាល់ ៦ខែ ឬ១ឆ្នាំ ម្តងអាស្រ័យ​ទៅនឹងប្រ​ភេទ​វត្ថុ​ធាតុ​ដែល​គេផ្គត់ផ្គង។

រៀបចំដោយ៖ Food Safety Advisor

Post a Comment

0 Comments