និតិវិធីប្រត្តិបត្តការណ៍ សកម្មភាពបង្ការទប់ស្កាត់/STANDARD OPERATING PROCEDURE PREVENTIVE ACTION


1.      គោលបំណង / PURPOSE
នីតិវិធីនេះពិពណ៌នាអំពីដំណើរការដើម្បីបង្ការ ឬលុបបំបាត់មូលហេតុនៃបញ្ហារមិនអនុលោមតាមរយៈការប្រើប្រព័ន្ធសកម្មភាពបង្ការការពារ។
This procedure describes the process for preventing or eliminating the cause of non-conformances through the use of the Preventive Action system.

2.      វិសាលភាព / SCOPE
បទដ្ឋាននេះអនុវត្តនៅក្រុមហ៊ុន .........................។
This procedure is to be applied at ABC Co., Ltd.


3.      ការទទួលខុសត្រូវ / RESPONSIBILITIES
ប្រធានគ្រប់គ្រងគុណភាពត្រូវទទួលខុសត្រូវលើវិធានការអនុវត្តការទប់ស្កាត ការពារភាពមិនអនុលោមដែលប៉ះពាល់ដល់គុណភាព និងសុវត្ថិភាពម្ហូបអាហារ។
QA responsibilities take action to preventive action impact to quality and food safety.

4.      អត្ថន័យ / DEFINITION
-       សកម្មភាពបង្ការៈ សកម្មភាពដែលធ្វើឡើងដើម្បីលុបបំបាត់បុព្វហេតុនៃភាពមិនអនុលោម និងទប់ស្កាត់ភាពមិនអនុលោមមិនអោយកើតឡើង។
Preventive Action: Action taken to eliminate the cause of a potential nonconformance and prevent the nonconformance from occurring


5.      និតិវិធី / PROCEDURE
-       ធ្វើការកំណត់ភាពមិនអនុលោមដែលកើតមានឡើង
Identify a potential Non-Conformance (NC)
-       ផ្តល់ដំណឹងទៅផ្នែកដែលពាក់ព័ន្ធ
Inform concerned departments
-       ធ្វើការវិភាគភាពមិនអនុលោម
Conducting risk analysis
-       កំណត់វិធានការការពារ និងចាត់តាំងអ្នកអនុវត្ត
Determine preventive measures and assign applicants
-       ចាប់ផ្តើអនុវត្តវិធានការទប់ស្កាត់ការពារ
Implement preventive action
-       ធ្វើការផ្ទៀងផ្ទាត់ និងវាយតម្លៃ
Monitoring and control
-       ធ្វើការតាមដានសកម្មភាពការពារ និងទប់ស្កាត់
Follow-up
-       ក្នុងករណីភាពមិនអនុលោមធ្ងន់ធ្ងរ ត្រូវចាត់ចំណាត់ថ្នាក់ជាបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពផលិត ឬចែកចាយផលិតផលរហូតដល់ការកែតម្រូវត្រូវចប់ និងដោះស្រាយបានរួចរាល់។
In case of food safety or serious issue, appropriate action shall be immediately done to stop production or distribution of concerned batch of product until completion of correction or corrective action.
-       សកម្មភាពការពារ ទប់ស្កាត និងបង្ការត្រូវត្រួតពិនិត្យ និងវាយតម្លៃដោយការប្រជុំបូកសរុបពីថ្នាក់ដឹកនាំដើម្បីប្រសិទ្ធភាពរបស់វា។ ថ្នាក់ដឹកនាំចុះហត្ថលេខា និងបិទបញ្ចប់ភាពមិនអនុលោមលើសកម្មភាពការពារ នៅពេលពិនិត្យឃើញថាសកម្មភាពមានប្រសិទ្ធភាព។
Preventive actions are reviewed at Management Review for effectiveness. Management signs and closesthe preventive action when they determine that the action taken was effective.
-       ពិនិត្យ និងកត់ត្រាលទ្ធផលដែលបានទទួលបានពីសកម្មភាពអនុវត្តវិធានការការពារ និងទប់ស្កាត់។Check and record the results of the action taken, indicates if the action was effective or not.


6.      ការតាមដាន / MONITORING
ប្រធានក្រុមសុវត្ថិភាពម្ហូបអាហារត្រូវធានាថានិតិវិធីត្រូវបានអនុវត្តបានត្រឹមត្រូវ។
Food Safety Team Leader must ensure that the SOP is applicable and being implemented properly. 


7.      សកម្មភាពកែរតម្រូវ / CORRECTIVE ACTION
ក្នុងករណីការអនុវត្តមិនអនុលោមតាមនិតិវិធី ត្រូវធ្វើសកម្មភាពកែតម្រូវ។
In case of noncompliance to this SOP, appropriate corrective action should be done.


8.      ការផ្ទៀងផ្ទាត់ / VERIFICATION
ប្រធានក្រុមសុវត្ថិភាពម្ហូបអាហារត្រូវធ្វើការផ្ទៀងផ្ទាត់ប្រសិទ្ធភាពនៃការអនុវត្តនិតិវិធីនេះ។
Food Safety Team Leader must verifies if this SOP is effective and efficient.


9.      ឯកសារភ្ជាប់ / ATTACHMENT
ABC-QA-RF-003. REVENTIVE ACTION FORM


10.  ប្រវត្តិកែប្រែ / REVISION HISTORY
Revision Date
Requester
Description of Change



DOCUMENT CHANGE APPROVAL
ð       Initiate
ð       Change
ð       Obsolete
Reason:

Prepared by:




Reviewed and Approved by:

All information herein is company proprietary and property of ABC Drinking Water Co., Ltd. It shall not be reproduced or copied unless as expressively permitted or directed by ABC  Co., Ltd.

រៀបចំដោយ៖ Food Safety Advisor

 

Post a Comment

0 Comments