របៀបប្រើប្រាស់បំពង់ពន្លត់អគ្គីភ័យ/Properly using a fire extinguisher in the workplace

 


នេះបើយោងតាមស្តង់ដាសុវត្ថិភាពការងារ (OSHA) រាល់ក្រុមហ៊ុន រោងចក្រទាំងអ​ស់ត្រូវមាននិតិវិធីស​ង្គ្រោះបន្ទាន់ពេល​មានអគ្គីភ័យឆា​បឆេះ។ ក្នុងករណីនេះដែរ ការរៀបចំឧបករណ៍សំរាប់ពន្លត់អគ្គីភ័យដែលមានទំហំតូច ត្រូវបានដាក់តាមប្លង់ដែលចាំបាច់នៅក្នុងរោងចក្រ សំរាប់អោយនិយោជិកប្រើប្រាស់នៅពេលមានអាសន្ន។ តាមតម្រូវការពីស្តង់ដាសុវត្ថិភាពការងារ (OSHA) តម្រូវឱ្យនិយោ​ជកធ្វើកា​រ​ហ្វឹក​ហាត់យ៉ាងហ្មត់ចត់ដល់កម្មករ អោយប្រើឧបករណ៍សំរាប់ពន្លត់អគ្គីភ័យឱ្យបានត្រឹមត្រូវ ។ ស្តង់ដាសុវត្ថិភាពការងារ (OSHA) ក៏តម្រូវ​ឱ្យបុគ្គលិកទទួលបានការហ្វឹកហាត់ក្នុងការពន្លត់អគ្គីភ័យប្រចាំឆ្នាំយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ។
បច្ចេកទេសដ៏សាមញ្ញមួយក្នុងការបណ្តុះបណ្តានិយោជិកពន្លត់អគ្គិភ័យ គឺវិធីសាស្ត្រ PASS:
  • ទាញម្ជុលលើឧបករណ៍ពន្លត់អគ្គីសនី។ /Pull the pin on the extinguisher.
  • តម្របំពងទុយោឆ្ពោះទៅមូលដ្ឋានភ្លើង។/Aim the hose nozzle low toward the base of the fire.
  • ច្របាច់ដង្គាប់ទុយោដើម្បីបាញ់ពន្លត់អគ្គីភ័យ។/Squeeze the handle to release the extinguishing agent.
  • ត្រូវបាញ់ពន្លត់ពីផ្នែកម្ខាងទៅម្ខាងទៀតរហូតរលត់។/Sweep the nozzle from side to side at the base of the flames until extinguished.
ដឹងអំពីរបៀបប្រតិបត្ដិការពន្លត់អគ្គីភ័យមិនមែនបងញ្ចប់ការហ្វឹកហ្វឺនទេ។ និយោជិកទាំងអស់ត្រូវប្រកាន់ខ្ជាប់តាមពិធីការដូចខាងក្រោម:
  • បើសិនជាលឺសំឡេងរោទិ៍ ឬមានសញ្ញាអាសន្នបង្ហាញពីអគ្គីភ័យ ត្រូវហៅទូរស័ព្ទទៅនាយកដ្ឋានអគ្គីភ័យភ្លាមៗ។/If appropriate, sound the fire alarm or call the fire department immediately.
  • មុនពេលឈានដល់ភ្លើងឆេះខ្លាំងត្រូវកំណត់ផ្លូវជម្លៀសដែលមានសុវត្ថិភាព។/Before approaching the fire, determine an evacuation route safe of flames, excessive heat and smoke. Do not allow this evacuation route to become blocked.
  • ប្រើបច្ចេកទេស PASS សម្រាប់ការពន្លត់អគ្គិភ័យហើយត្រលប់ទៅឆ្ងាយពីតំបន់នោះប្រសិនបើភ្លើងឆេះម្តងទៀត។/Use the PASS technique for discharging an extinguisher and back away from the area if the fire flares up again.
  • ប្រសិនបើឧបករណ៍ពន្លត់អគ្គីភ័យអស់ ហើយភ្លើងមិនរលត់ នោះយើងត្រូវជម្លៀសខ្លួនចេញភ្លាមៗ។/If the extinguisher is empty and the fire is not out, evacuate immediately.
  • ប្រសិនបើភ្លើងខ្លាំងហួសពីអ្វីដែលយើងអាចពន្លត់បាន ត្រូវជម្លៀសខ្លួនចេញភ្លាមៗ ទៅរកទីតាំងដែលមានសុវត្ថិភាព។/If the fire grows beyond what can be safely handled, evacuate immediately.
ឧបករណ៍ពន្លត់អគ្គីភ័យប្រើដើម្បីពន្លត់តែភ្លើងតូចប៉ុណ្ណោះ។ ប្រសិនបើអគ្គីភ័យធំពេក ឬមានគ្រោះថ្នាក់ខ្លាំងពេកនិយោជិ​កគួរ​ជម្លៀស​ខ្លួន​ចេញ​ពីតំបន់នោះភ្លាមៗ។​

ប្រសិនបើមានល័ក្ខខ័ណ្ឌណាមួយដូចខាងក្រោម កម្មករនិយោជិកគួរតែជម្លៀសខ្លួនភ្លាមៗ ហើយមិនគួរព្យា​យាម​បាញ់ពន្លត់ភ្លើងនោះទេ:

ភ្លើងឆេះខ្លាំងពេក៖ ភ្លើងដែលឆេះឡើងខ្លាំង ហើយទីតាំងនោះត្រូវបានបិទបាំងដោយផ្នែកខ្លះ ឬនៅពីក្រោយជញ្ជាំង ពិដាន ដែលមិន​អាចពន្លត់បាន ហើយគ្របដណ្តប់លើផ្ទៃជាង 5.5 ម៉ែត្រការ៉េ ។
គ្មានខ្យល់ដើម្បីដកដង្ហើម៖ កំរិតនៃផ្សែងធ្វើឱ្យបង្ករឡើងដោយភ្លើងធ្វើអោយគ្មានខ្យល់សំរាប់ដកដង្ហើម។
បរិយាកាសក្តៅ ហើយមានផ្សែងខ្លាំង៖ កំដៅ នឹងផ្សែងអាចធ្វើឱ្យមានការពិបាកក្នុងការបាញ់ពន្លត់ដោយប្រើឧបករណ៍ពន្លត់អគ្គីភ័យ (ប្រហែល 10-15 ហ្វីត) ។ 
ផ្លូវជម្លៀសត្រូវបានបិទជិត៖ អគ្គីភ័យ កំដៅ ផ្សែង ហើយអណ្តាតភ្លើងបានរាំងខ្ទប់ផ្លូវជម្លៀសដែលមិនអាចចូលទៅបាន។
ប្រភព៖ SAFETY AND HEALTH MAGAZINE 

Post a Comment

0 Comments