របៀបធ្វើសមយុទ្ធប្រមូលផលិតផលត្រឡប់មកវិញ/Mock Product Recall

នៅក្នុងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងច្បាប់ស្តីពីការធ្វើទំនើបកម្មអាហារ ការធ្វើសមយុទ្ធប្រមូល​ផលិតផល​ត្រឡប់​​មកវិញ គឺមានសារៈសំខាន់បំផុតសំរាប់រោងចក្រផលិត និងកែច្នៃអាហារ។​ ការធ្វើសម​យុទ្ធប្រមូល​ផលិត​ផលត្រឡប់មកវិញ គឺជាការធ្វើលំហាត់ដែលធ្វើឡើងដោយក្រុមហ៊ុនផលិត និងកែច្នៃអាហារ អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មផ្សេងៗទៀតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីវាយតំលៃពីនីតិវិធីនៃការប្រមូល និងការឆ្លើយ​តបរបស់​ពួកគេទៅកាន់អតិថិជន និងអ្នកប្រើប្រាស់។ ​ខណៈពេលដែលការធ្វើសមយុទ្ធប្រមូលផលិតផលត្រឡប់​មកវិញរោងចក្រផលិត ឬកែច្នៃអាហារត្រូវ៖
ក. គោលបំណង៖ វាមានសារៈសំខាន់ណាស់ដើម្បីឱ្យមានគោលដៅ និងគោលបំណងច្បាស់លាស់​សម្រាប់​ការ​​ប្រមូលផលិត​ផលមកវិញ​ដែលកំពុងត្រូវបានធ្វើឡើងខណៈដែលការធ្វើសមយុទ្ធទាំងនេះអាចត្រូវបាន​ធ្វើ​ដើម្បី​បញ្ជាក់ពីដំណើរការជាក់លាក់ និងបញ្ជាក់ភាពទន់ខ្សោយ និងប្រសិទ្ធភាពនៃប្រព័ន្ធតាមដានផលិត​ផល។ ការធ្វើសមយុទ្ធគឺដើម្បីកាត់បន្ថយហានិភ័យ និងការវាស់ស្ទង់សមត្ថភាពរបស់អ្នកក្នុងការប្រតិកម្មទៅ នឹងព្រឹត្តិ​ការណ៍​បន្ទាន់ជាមួយស្ថានភាពជាក់ស្តែង។
ខ. បង្កើតក្រុម៖ ការបង្កើតក្រុមឡើង គឺដើម្បីឱ្យវាច្បាស់ថាតើនរណា នឹងទទួលខុសត្រូវចំពោះភារកិច្ចនីមួយៗ​ក្នុងដំណើរការ និងបង្កើតផែនការទំនាក់ទំនង។ ឧទាហរណ៍៖ ការទំនាក់ទំនងជាមួយអ្នកលក់រាយ ដោយប្រាប់​ពួកគេថាមានការប្រមូលផលិតផល ឬព្រឹត្តិការណ៍នៃការផលិតផលមកវិញ។ 
គ.  ការកំណត់ពេលវេលាធ្វើសមយុទ្ធ៖ រោងចក្រផលិត ឬកែច្នៃម្ហូបអាហារត្រូវកំណត់ពេលវេលាដើម្បីធ្វើ​សម​យុទ្ធម្តងទៀតដូចជា ប្រចាំត្រីមាស ឬប្រចាំឆមាស។ ប៉ុន្តែក្រុមហ៊ុនមួយចំនួនបានធ្វើតេស្តពីរដងក្នុងមួយឆ្នាំ ឬ​ញឹក​​​​ញាប់ជាងនេះ (ប្រចាំខែ) អាស្រ័យលើផលិតផលជាក់លាក់ និងកម្លាំងពលកម្មរបស់ពួកគេ។ ការកំណត់​ពេល​វេលា​​នេះអាចត្រូវបានកែតម្រូវនៅពេលដែលការធ្វើសមយុទ្ធមានភាពប្រសើរឡើង ឬក៏បរាជ័យ​។ ដូច្នេះ​បើសិន​ជាក្រុមហ៊ុនមួយកំពុងបន្តធ្លាក់ចុះនៅក្រោមគោលដៅរបស់ខ្លួន ១០០% ការធ្វើសមយុទ្ធឡើងវិញ ក៏អាចត្រូវ​បានកើនឡើងប្រចាំខែរហូតទាល់តែលទ្ធផលដែលទទួលបានមានភាពប្រសើរឡើង។
ឃ. រយៈពេលធ្វើសមយុទ្ធ៖ ជាមួយនឹងបច្ចេកវិទ្យានាពេលបច្ចុប្បន្នការប្រមូលផលិតផលត្រឡប់មកវិញអាចត្រូវបានធ្វើឡើងក្នុងរយៈពេលត្រឹមតែ ៣០ នាទី ឬរហូតដល់ ២៤ម៉ោង។ ជាមួយនឹងបទបញ្ញតិ្តរបស់ FSMA ដែលត្រូវការ​ឯកសារ​ត្រឹមត្រូវ​នៃនីតិវិធី​តាមដាន វាមានអត្ថប្រយោជន៍សម្រាប់ដៃគូពាណិជ្ជកម្មទាំងអស់ដើម្បីធានាបាននូវទិន្នន័យ ដែលមានគុណ​ភាព និងមធ្យោបាយទំនាក់ទំនងដែលមានប្រសិទ្ធភាព។
ង. ជ្រើសរើសផលិតផលចៃដន្យ៖ ផលិតផលនេះនឹងក្លាយជាប្រធានបទនៃការធ្វើសមយុទ្ធរបស់អ្នក។ ការ​ធ្វើបែបនេះជួយធានាឱ្យដំណើរការរបស់អ្នកកាន់តែខិតទៅជិតភាពជាក់ស្តែង។​ នៅពេលជ្រើសរើសផលិត​ផល​ចូរស្រមៃមើលថាតើផលិតផលនេះនឹងត្រូវបានរកឃើញមិនត្រឹមតែអ្នកលក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមាន​លទ្ធ​ភាព​ទៅដល់អ្នកប្រើប្រាស់ទៀតផង។ ឧទាហរណ៍៖ ប្រសិនបើវាត្រូវបានគេប្រើប្រាស់​ជាគ្រឿងផ្សំសម្រាប់​ផលិត​ផលផ្សេងទៀត។ 
ច. តាមដានផលិតផលដោយប្រើនីតិវិធីតាមដាន៖  ជាមួយនឹងនីតិវិធីតាមដានដែលមានលក្ខណៈស្តង់ដារ​វា​ងាយ​ស្រួលក្នុងការតាមដានផលិតផលតាមរយៈការកំណត់លេខឡូត៍ផលិតផលនិមួយៗ។ លេខឡូត៍​ត្រូវបាន​កំណត់ដោយរោងចក្រផលិត ឬកែច្នៃម្ហូបអាហារ ចាប់តាំងពីវត្ថុធាតុដើម​រហូតដល់​ផលិត​ផល​សម្រេច។ 
ឆ. ធ្វើរបាយការណ៍អំពីលទ្ធផលសមយុទ្ធ៖ កត់ត្រាលទ្ធផលនៃប្រមូលផលិតផលត្រឡប់មកវិញ និងប្រើវា​ជាគោល​ដើម្បីតាមដានការអនុវត្តរបស់ក្រុមហ៊ុនអ្នក។ ការធ្វើលំហាត់នីមួយៗ វាមានសារៈសំខាន់ណាស់​ក្នុង​ការ​វាយតម្លៃតម្រូវការសម្រាប់ការផ្លាស់ប្តូរនីតិវិធី ឬប្រហែលជាដើម្បីពិចារណា​អនុវត្តបច្ចេកវិជ្ជាថ្មីដើម្បី​សម្រួល​ដំណើរ​ការប្រមូល។
ប្រភព៖ Food Safety Advisor

Post a Comment

0 Comments