សូមស្វាគមន៍មកកាន់ការណែនាំ
ស្តីពីភាពអនុលោមនៃសុវត្ថិភាពម្ហូបអាហារ។
តើខ្ញុំអនុលោមកាលបរិច្ឆេទផុតកំណត់សំរាប់សុវត្ថិភាពម្ហូបអាហារតាមរបៀបណា?
នៅក្នុងវគ្គនេះយើងពិនិត្យមើលពីរបៀបកំណត់កាលបរិច្ឆេទផុតកំណត់ម្ហូបអាហាររបស់អ្នក។
កាលបរិច្ឆេទផុតកំណត់ម្ហូបអាហារត្រូវបានគេស្គាល់ផងដែរថាជា
រយៈពេលរក្សាទុកម្ហូបអាហារ ឬផលិតផលអាហារដែលបានកំណត់ដោយឧស្សាហកម្មផលិតអាហារ។
កាលបរិច្ឆេទផុតកំណត់ម្ហូបអាហារ ឬកាលបរិច្ឆេតផលិត
គឺជាសូចនាករដ៏សំខាន់មួយដើម្បីប្រាប់ដល់អតិថិជនរបស់អ្នកអំពីសុវត្ថិភាព
និងភាពសមរម្យក្នុងការប្រើប្រាស់ផលិតផលម្ហូបអាហារដែលមានការកំណត់យ៉ាងជាក់លាក់មួយ។
១. ការប្រើកាលបរិច្ឆេទប្រើប្រាស់
ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ
ឬច្បាប់ស្តីពីការដាក់ផ្លាកម្ហូបអាហារភាគច្រើនតម្រូវឱ្យអាហារទាំងអស់ដែលបានលក់ទៅឱ្យអតិថិជន
(ដែលត្រូវបានខ្ចប់) ត្រូវមានកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ម្ហូបអាហារ។
នេះអាចជាទម្រង់នៃកាលបរិច្ឆេទប្រើ
ឬកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ម្ហូបអាហារ។
ការប្រាប់អតិថិជនពីកាលបរិច្ឆេទប្រើប្រាស់ផលិតផល
គឺការផ្តល់ផលិតមួយដែលមានសុវត្ថិភាពដល់អតិថិជន
(ការដាក់ផ្លាកកាលបរិច្ឆេទប្រើប្រាស់លើផលិតផលជាតម្រូវការសុវត្ថិភាពម្ហូបអាហារ)
។
កាលបរិច្ឆេទប្រើប្រាស់អាចចង្អុលបង្ហាញពីការបាត់បង់នូវគុណលក្ខណៈគុណភាពដូចជា
ពណ៌ រសជាតិ ភាពដើមនៃផលិតផល។ ល។ ការពិនិត្យមើលច្បាប់ស្តីពីផ្លាកសញ្ញាម្ហូបអាហារក្នុងតំបន់របស់អ្នកដើម្បីដឹងថា
តើការប្រើកាលបរិច្ឆេទផលិតនិងកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់ម្ហូបអាហារត្រូវបានកំណត់យ៉ាងច្បាស់លាស់ដែរឬទេ។
២. កំណត់កាលបរិច្ឆេទផុតកំណត់ម្ហូបអាហាររបស់អ្នក
កាលបរិច្ឆេទផុតកំណត់ម្ហូបអាហារត្រូវបានកំណត់
ជាទូទៅក្នុងកំឡុងពេលការអភិវឌ្ឍផលិតផលរបស់អ្នក។
វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការយល់ដឹងអំពីគ្រោះថ្នាក់នៃអតិសុខុមជីវសាស្រ្ត
គីមី និងគុណភាពនៃវត្ថុធាតុដើមដែលត្រូវបានប្រើប្រាស់សំរាប់ដំណើរការផលិត
និងផលិតផលសម្រេចផងដែរ។
ការវាយតម្លៃហានិភ័យលើផលិតផលក៏ត្រូវបានប្រើជាទូទៅនៅក្នុងដំណើរការនេះ
ហើយគ្រោះថ្នាក់ដែលមានសក្តានុពលលើម្ហូបអាហារអាចត្រូវបានស្រាវជ្រាវនៅចំនុបនេះដែរ។ ពេលអ្នកមានការយល់ដឹងអំពីសក្តានុពលគ្រោះថ្នាក់ដែលមាន
អ្នកអាចផលិតអាហារដែលមានសុវត្ថិភាព។
ជាធម្មតាការកំណត់កាលបរិច្ឆេទផុតកំណត់ម្ហូបអាហាររបស់អ្នក
វាត្រូវបានបញ្ចប់ជាមួយការពិសោធន៍ នៅមន្ទីរពិសោធន៍ចំណីអាហារ។
ផលិតផលរបស់អ្នកអាចត្រូវបានធ្វើតេស្ត
និងវាយតម្លៃនៅចំណុចផ្សេងៗក្នុងដំណើរការផលិត។ ឧទាហរណ៍ៈ៖
ប្រសិនបើអ្នកជឿថាផលិតផលនេះមានសុវត្ថិភាពក្នុងការប្រើប្រាស់រហូតដល់ទៅ 6 ខែ
អ្នកអាចសាកល្បងធ្វើតេស្តនៅថ្ងៃទី 1 ថ្ងៃទី 30 ថ្ងៃទី 60
និងថ្ងៃបន្តបន្ទាប់ទៀត។ មន្ទីរពិសោធន៍ចំណីអាហារ
គឺជាធនធានដ៏ល្អក្នុងការជួយកំណត់កាលបរិច្ឆេទផុតកំណត់ម្ហូបអាហាររបស់អ្នក
នឹងជាប្រេកង់សាកល្បងដំបូងរបស់អ្នកផងដែរ។
ប្រភព៖ HACCPMENTOR
រៀបចំដោយ៖ Food Safety Advisor
រៀបចំដោយ៖ Food Safety Advisor
0 Comments