ការវិភាគភ្នាក់ងារបង្ករគ្រោះថ្នាក់ និងចំនុចត្រួតពិនិត្យចាំបាច់ (Hazard Analysis and Critical Control Points) ជាផែនការនិង គោលការណ៍សំខាន់មួយដើម្បីធ្វើការវិភាគភ្នាក់ងារបង្ករគ្រោះថ្នាក់ និងកំណត់ចំនុចត្រួតពិនិត្យចាំបាច់។ ដើម្បីអោយប្រព័ន្ធគ្រប់គ្រងសុវត្ថភាពម្ហូបអាហារមួយមានប្រសិទ្ធភាពខ្ពស់ អ្នកត្រូវស្វែងយល់ពីមូលដ្ឋានគ្រិៈរបស់វាអោយបានច្បាស់លាស់។ ជាការពិតណាស់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារត្រូវមានមូលដ្ឋានគ្រិៈដូចជា ការអនុវត្តន៍ល្អក្នុងរោងចក្រ(GMP) និង ការវិភាគភ្នាក់ងារបង្ករគ្រោះថ្នាក់ និងចំនុចត្រួតពិនិត្យចាំបាច់(HACCP)។ ដើម្បីអនុវត្តន៍ ការវិភាគភ្នាក់ងារបង្ករគ្រោះថ្នាក់ និងចំនុចត្រួតពិនិត្យចាំបាច់(HACCP)អោយបានជោគជ័យ មាន១២ ជំហ៊ាន រួមជាមួយ គោលការណ៍ ៧ចំនុច។
ជំហ៊ានទី១៖ ការវិភាគភ្នាក់ងារបង្ករគ្រោះថ្នាក់ និងចំនុចត្រួតពិនិត្យចាំបាច់ (HACCP) គឺការវិភាគអោយបានល្អិតល្អន់នៃដំណើការទាំងមូលរបស់ផលិតកម្មចំណីអាហារ។
គោលការណ៍ ទី២៖ កំណត់ចំនុចត្រួតពិនិត្យចាំបាច់(CCPs)
ក្រោយពីការវិភាគអោយបានល្អិតល្អន់នៃដំណើការទាំងមូលរបស់ផលិតកម្មចំណីអាហាររួច យើងអាចកំណត់កំណត់ចំនុចត្រួតពិនិត្យចាំបាច់(CCPs) ដែលវាជាវិធានការណ៍គ្រប់គ្រងចាំបាច់ សំរាប់ទប់ស្កាត់គ្រោះថ្នាក់លើសុវត្ថិភាពម្ហូបអាហារ។
គោលការណ៍ ទី៣៖ ដែនកំណត់ដែលមានសក្តានុនិមួយៗ
កំរិតទទួលយកបាននៃចំនុចត្រួតពិនិត្យចាំបាច់(CCPs) គឺជាលក្ខណៈវិទ្យាសាស្ត្រដែលកំណត់តំលៃអាចវាស់វែងបាន អោយដាច់ពីចំនុចដែលអាចនាំអោយគ្រោះថ្នាក់ និង ចំនុចដែលមានសុវត្ថិភាព ដែលរួមមានកត្តា ជីវសាស្ត្រ គីមី ឬ លក្ខណៈរូបផ្សេងៗទៀត។ ឧទាហរណ៍៖ សីតុណ្ហភាព សំណើម កម្រិតជាតិអាស៊ីត ពពួក មីក្រូសិរីរាង្គ និងកំទេចថ្ម ដែក លោហះជាដើម)។ ដែលជារួមអាចកាត់បន្ថយហានិយភ័យដែលមានសក្តានុភាពអាចបណ្តាលអោយហានិភ័យទាក់ទងនឹងការបរិភោគចំណីអាហារ។
គោលការណ៍ ទី៤៖ វិធីសាស្ត្រតាមដាន
ការបង្កើតវិធីសាស្រ្តតាមដាន
គឺដើម្បីអោយប្រាកដថាដំណើការផលិតកម្មរក្សារភាពស្ថេរ
ដែលស្ថិននៅក្នុងកំរិតទទួលយកបានជាប្រចាំ។ ដូចជាការបង្កើតនូវលំហូរការងារ និង
ចាត់តាំងនូវសកម្មភាពចាំបាច់ទៅបុគ្គលដែលត្រូវធ្វើអោយប្រាកដថាដំណើការតាមដាន
និង ត្រួតពិនិត្យត្រូវបានអនុវត្តន៍បញ្ចូលដំណើការតាមដាន និង
ត្រួតពិនិត្យទៅក្នុងកម្មវិធីហ្វឹកហាត់បុគ្គលិក។
ការអនុវត្តន៍តែងតែមានចន្លោះប្រហោង និងមិនមានអ្វីមួយដើរទៅតាមផែនការរហូតនោះទេ ដូច្នេះការវិភាគភ្នាក់ងារបង្ករគ្រោះថ្នាក់ និងចំនុចត្រួតពិនិត្យចាំបាច់(HACCP) ទាមទារអោយមានដំណើការនៃសកម្មភាពកែរតម្រូវដែលអាចកាត់បន្ថយនូវហានិយភ័យនៃការករកើតនៃគ្រោះថ្នាក់ម្ហូបអាហារឡើងម្តងទៀត។
គោលការណ៍ ទី៦៖ នីតិវិធីផ្ទៀងផ្ទាត់
ការវិភាគភ្នាក់ងារបង្ករគ្រោះថ្នាក់ និងចំនុចត្រួតពិនិត្យចាំបាច់(HACCP) ដែលមានប្រសិទ្ធភាពតម្រូវអោមានការពិនិត្យមើល និង ផ្ទៀងផ្ទាត់មើលឡើងវិញជាប្រចាំ នូវអ្វីដែលបាន និងកំពុកកើតឡើងនៅក្នុងរោងចក្រ។ បង្កើតនូវកាលវិភាគផ្ទៀងផ្ទាត់ ដែលគូសបង្ហាញនូវសកម្មភាពផ្ទៀងផ្ទាត់ និង ភាពញឹកញាប់របស់វា និងថែទាំងអ្នកទទួលខុសត្រូវធ្វើមជ្ឈការនៃការទុកដាក់របាយការណ៍ទាក់ទងនឹងការផ្ទៀងផ្ទាត់ជំហ៊ានដំបូង ការសិក្សារលក្ខណៈវិទ្យាសាស្ត្រ, និងយោបល់ពីអ្នកជំនាញ នៅពេលបិនិត្យមើលរោងចក្រ និងការវាស់វែងផ្សេងៗទៀតធ្វើមជ្ឈការកម្មវិធីសវនកម្ម ជាមួយឯកសារ ក្នុងគោលដៅតាមដាន ថាតើនិតិវិធីដែលបានបង្កើតរួចត្រូវបានដាក់អនុវត្តន៍ដោយបុគ្គលិកពាក់ព័ន្ធ។
គោលការណ៍ ទី៧៖ ការរក្សាទុកដាក់ឯកសារ និងកំណត់ត្រា
ការវិភាគភ្នាក់ងារបង្ករគ្រោះថ្នាក់ និងចំនុចត្រួតពិនិត្យចាំបាច់(HACCP) ទាមទារអោយមានការកត់ត្រារាល់ប្រត្តិបត្តិការដើម្បីធានាបាននូវស្ថេរភាពក្នុងការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាពម្ហូបអាហារ។ ឧទាហរណ៍៖ កំណត់ត្រាវិញ្ញាបនប័ត្រអ្នកផ្គត់ផ្គង់ ឯកសារចងក្រងការអនុលោមនៃគ្រឿងផ្សំដែលមានដែនកំណត់សំខាន់។
ប្រភព៖ Food Safety Advisor
0 Comments