ដំណាក់កាលនីមួយៗនៃ HACCP / An Introduction to Preliminary Steps of HACCP

ការបង្កើតផែនការ HACCP គឺជាដំណើរដែលត្រូវធ្វើឡើងមួយជំហានម្តង ៗ។ ជំហាននីមួយៗ​បង្កើត​ឡើង​នៅ​លើ​​​ព័ត៌មានដែលប្រមូលបាន ពីជំហានមុន។ ដំណើរការនេះកាន់តែប្រសើរ​ប្រសិនបើអ្នកអនុវត្ត​តាមដំ​ណាក់​កាល។ ខាងក្រោមនេះជាជំហានដំបូងក្នុងការបង្កើតផែនការ HACCP៖

១. ការបង្កើតក្រុម HACCP/Assemble the HACCP Team
អ្វីដែលសំខាន់បំផុតដែលត្រូវធ្វើ គឺការបង្កើត "ក្រុម HACCP" ។ ការបង្កើតក្រុម "ក្រុម HACCP" ត្រូវ​ធ្វើឡើង​ដោយ​មានការចូលរួមតាមផ្នែកនីមួយៗក្នុងស្ថាប័ន។ ប្រធានក្រុមសុវត្ថិភាពម្ហូបអាហារត្រូវជ្រើសរើសអនុប្រធាន និងសមាជិកក្រុមដែលស្ថិតក្នុងផ្នែកផ្សេងៗគ្នា ដែលត្រូវមានចំណេះដឹង និងត្រូវបានបណ្តុះបណ្តាល​លើ​សុវត្ថិ​ភាព​ម្ហូបអាហារ។ ឧទាហរណ៍៖ សមាជិកក្រុមត្រូវបានជ្រើសរើសពីផ្នែកត្រួតពិនិត្យគុណភាព ផ្នែក​បញ្ជារ​ទិញ ផ្នែករដ្ឋបាល ផ្នែកបច្ចេកទេស ផ្នែកប្រត្តិបត្តការគ្រឿងម៉ាស៊ីន ផ្នែកគ្រប់គ្រងស្តុក ជាដើម។ 

២. ការកំណត់ផលិតផល និងដំណើរការដែលត្រូវធ្វើផែនការ HACCP /Identify Products​/Processes​ that must be covered by the HACCP plan
បន្ទាប់មកក្រុម HACCP ត្រូវកំណត់ពីផលិតផល និងដំណើរការខ្សែរសង្វាក់ផលិតកម្ម។ ការកំណត់នេះគឺ​ធ្វើឡើងដើម្បី​ងាយ​ស្រួលក្នុងការកំណត់ពីហានិភ័យដែលបង្ករគ្រោះថ្នាក់ដល់ផលិតផល។

៣. Develop a List of Ingredients, materials, equipment and recipes/ បង្កើតបញ្ជីរាយគ្រឿងផ្សំ សម្ភារៈ ឧបករណ៍
ជំហ៊ានទីបី សម្រាប់ក្រុមគឺពិនិត្យឱ្យបានហ្មត់ចត់នូវផលិតផលនិមួយៗ ហើយសរសេរគ្រប់ធាតុផ្សំទាំងអស់។ សម្ភារៈ និងគ្រឿងបរិក្ខាដែលត្រូវបានប្រើក្នុងការផលិត វិធីសាស្រ្ត និងវិធានការត្រួតពិនិត្យដែលពាក់ព័ន្ធសុវត្ថិ​​ភាពម្ហូបអាហារ។

៤. បង្កើតដ្យាក្រាមលំហូរដំណើរការ/Develop a Process Flow Diagram
នៅជំហានទីបួនក្រុម HACCP ត្រូវគូរលំហូរដ្យាក្រាមដែលបង្ហាញពីជំហានទាំងអស់នៅក្នុងផលិតកម្ម
(ពីដំណាក់កាល​​​​ទទួល​វត្ថុធាតុដើម រហូតដល់ផលិតផលសម្រេច)។

៥. ផ្ទៀងផ្ទាត់ដ្យាក្រាមលំហូរដំណើរការ/Verify the Process Flow Diagram
ជំហានចុងក្រោយ គឺត្រូវយកដ្យាក្រាមនេះមកផ្ទៀងផ្ទាត់អោយត្រឹមត្រូវ។ ក្រុម HACCP អាចធ្វើបាន​ដោយ​ពិនិត្យដំណើរការផលិតកម្មទាំងមូល ប្រសិនបើមានអ្វីខ្លះដែលបាត់ពីដ្យាក្រាម និងខុសពីដ្យាក្រាម។ ការបង្កើត​សំហូរដ្យាក្រាមនេះគួរតែត្រូវបានធ្វើដោយក្រុម HACCP និងសមាជិកដែលមានចំណេះ​ដឹងទាក់ទងទៅ​នឹង​ដំណើរ​ការផលិត៕

រៀបចំដោយ៖ Food Safety Advisor

Post a Comment

0 Comments