ការអនុវត្តកសិកម្មល្អ/Good agricultural practices

 

ការអនុវត្តផ្នែកកសិកម្មមិនបានត្រឹមត្រូវបានបង្ហាញថា មានឥទ្ធិពលយ៉ាងខ្លាំងចំពោះការចម្លងរោគនៃផ្សិត Mycotoxins លើដំណាំ។ ដើម្បីការពារការកើតមានឡើងរោគផ្សិតលើដំណាំយើងត្រូវ៖
ក. ការប្រមូលផលអោយបានឆាប់៖ ការប្រមូលផលបានលឿនជួយកាត់បន្ថយការឆ្លងមេរោគផ្សិតនៅ​លើ​ដំណាំមុនពេលប្រមូលផល។
ខ. កា​រសម្ងួតឱ្យបានត្រឹមត្រូវ: ការសម្ងួតយ៉ាងឆាប់រហ័សនៃផលិតផលកសិកម្មអោយមានកម្រិតសំណើមទាប គឺមានសារៈសំខាន់ព្រោះវាមិនបង្កើតលក្ខខណ្ឌអំណោយផលតិចសម្រាប់ការរីកលូតលាស់នៃពពួកផ្សិត និងការរីករាលដាល​សត្វល្អិត និងជួយរក្សាបានយូរ (Lanyasunya et al., 2005)។ ការសម្ងួតទៅ 14% សំណើម ឬទាបជាងនេះក្នុងរយៈពេល 24 - 48 ម៉ោង អាចបន្ថយហានិភ័យនៃការដុះផ្សិត និងការផលិតអេផ្លាតុកស៊ីន។

គ. អនាម័យ: វិធានការអនាម័យជាមូលដ្ឋានសំរាប់ការអនុវត្តន៍កសិកម្មល្អ ដូចជាការសម្អាត​កម្ទេច​កម្ទីពី​ការ​ប្រមូលផលពីមុន វាជួយកាត់បន្ថយការចម្លងរោគ និងការបង្កើនផលនៃកសិផល(Hell et al ., 2000)។

ឃ. ការស្តុកទុកត្រឹមត្រូវ៖ ដើម្បីរក្សាគុណភាពក្នុងការស្តុកទុកវាចាំបាច់ក្នុងការបង្ការសកម្មភាពជីវសាស្រ្តតាមរយៈការសម្ងួតឱ្យបានគ្រប់គ្រាន់ទៅ នឹងសំណើមតិចជាង 14% ដើម្បីលុបបំបាត់សកម្មភាពសត្វល្អិត (Lanyasunya et al ., 2005; Turner et al ., 2005)


ង. ការគ្រប់គ្រងសត្វល្អិត៖ កម្រិតនៃការខូចខាតដោយសត្វល្អិតមានឥទ្ធិពលលើវិសាលភាពនៃការចម្លងរោគ Mycotoxins ។ សត្វល្អិតមានផ្ទុកភ្នាក់ងារនៃផ្សិត (Mycotoxins) ដែលធ្វើអោ​យផលក​សិកម្មរង​នូវការ​ខូច​ខាត់​យ៉ាង​ធ្ងន់ធ្ងរ(Munkvold, 2003)។ ដូច្នះការគ្រប់គ្រងសត្វល្អិតជាយុទ្ធសាស្រ្តមួយដ៏សមស្រប​ដែលអាចកាត់​បន្ថយ​ការ​បង្កររោគផ្សេងៗ។

ច. វិធីសាស្រ្តផ្សេងទៀត៖ វប្បធម៌នៃការអនុវត្តរួមទាំងការជ្រើសរើសពូជ ការដាំដុះ ពេលវេលាដាំដុះ ការគ្រប់​គ្រងការស្រោចស្រព ការប្រើប្រាស់ជីគីមី និងថ្នាំសំលាប់សត្វល្អិតវាមានឥទ្ធិពលលើការឆ្លង និងការប្រមូល​ផ្តុំសារ​ធាតុគីមីដែលប៉ៈពាល់ដល់សុខភាព(Munkvold, 2003; Champeil et al ., 2004)


ប្រភព៖ Food Safety Advisor

Post a Comment

0 Comments