ការការពារ និងគ្រប់គ្រងប្រភេទកញ្ចក់ក្នុងឧស្សាហកម្មចំណីអាហារ/GLASS/HARD PLASTIC CONTROL

ការចម្លងដែលបង្ករឡើងដោយការបែកញ្ចក់នៅក្នុងផលិតផលរបស់អ្នកត្រូវបានគេចាត់ទុកថាជាគ្រោះថ្នាក់ដ៏សំខាន់នៃសុវត្ថិភាពម្ហូបអាហារ។ ជម្រើសល្អបំផុត គឺជៀសវាងការចម្លងពីកញ្ចក់ដែលកើតឡើងនៅកន្លែងដំបូង។ ទោះជាយ៉ាងណាក៏ដោយនេះ ការចម្លងពីកញ្ចក់វាមិនកើតឡើងញឹកញ៉ាប់នោះទេ ដូច្នេះយើងចាំបាច់ត្រូវ​អនុវត្ត​តាមនី​តិវិធីដើម្បីទប់ស្កាត់វា​ក្នុង​កម្រិត​អប្បបរមា។ ដើម្បីស្វែងយល់ពី​របៀ​ប​បង្កើតកម្មវិធីជៀសវាងការចម្លងរោគពីកញ្ចក់​នៅក្នុង​អាជីវ​កម្មម្ហូប​អាហាររបស់​អ្នក សូមអនុ​វត្ត​ន៍​​​​តាមវិធីដូចខាងក្រោម៖

១.​ កម្មវិធីគ្រប់គ្រងកញ្ចក់
កម្មវិធីគ្រប់គ្រងកញ្ចក់ គឺជាប្រព័ន្ធឯកសារមួយដែលបង្ហាញពីការកំណត់អត្តសញ្ញាណ ការការពារ ការកាត់​បន្ថយ ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់ដែលនឹងត្រូវអនុវត្តនៅក្នុងអាជីវកម្មម្ហូបអាហាររបស់អ្នក។ គោលដៅ​តែមួយ​គត់ គឺដើម្បីជៀសវាងផលិតផលអាហាររបស់អ្នកដែលត្រូវបានចម្លងរោគជាមួយនឹងកញ្ចក់។ កម្មវិធីគ្រប់​គ្រង​កញ្ចក់របស់អ្នកគួរតែផ្តល់ព័ត៌មានអំពីរបៀបដែលអាជីវកម្មអាហាររបស់អ្នកកំ​ពុងធ្វើ:
  • កំណត់អត្តសញ្ញាណកញ្ចក់
  • ទប់ស្កាត់ និងកាត់បន្ថយការប្រើប្រាស់កញ្ចក់
  • ឆ្លើយតបនឹងការបែកដែលចម្លងជាមួយនឹងអាហារ
  • ផ្ទៀងផ្ទាត់ថាប្រព័ន្ធរបស់អ្នកត្រូវបានអនុវត្ត និងមានប្រសិទ្ធភាព
  • មានកំណត់ត្រាពីលក្ខណៈកញ្ចក់ដែលប្រើប្រាស់ក្នុងទីផលិតកម្ម
២. បញ្ជីធាតុកញ្ចក់
ប្រសិនបើអ្នកមិនដឹងទេថាអ្នកមិនអាចទប់ស្កាត់វាបានទេ អ្ន​កត្រូវតែស្វែងយល់ថា តើកន្លែងដែលមាន​កញ្ចក់ក្នុង​បរិវេណ​អាជីវកម្មរបស់អ្នក និងហានិភ័យដែលអាចបង្ករឡើងដោយកញ្ចក់។ កញ្ចក់ជាទូទៅត្រូវបាន​គេប្រើ​ប្រាស់​នៅបរិវេណវេចខ្ចប់ដូចជា បង្អួច ទ្វារ អេក្រង់ឧបករណ៍ ឧបករណ៍រង្វាស់ ឧបករណ៍សម្លេង ឧបករណ៍ពន្លឺ និងមុខនាឡិ​កាជាដើម។ បន្ទាប់មកអ្នកអាចចុះបញ្ជីធាតុ និងតំបន់នៅក្នុងបញ្ជីកញ្ចក់មួយ ដើម្បីងាយ​ស្រួល​ក្នុង​​ការត្រួតពិនិត្យ។ 

៣. ការទប់ស្កាត់ និងកាត់បន្ថយ
មានមធ្យោបាយផ្សេងគ្នាជាច្រើនដើម្បីទប់ស្កាត់ ឬបន្ថយអប្បរមាសក្តានុពលនៃការចម្លងពីកញ្ចក់។ ឧទាហរណ៏៖ ការត្រួតពិនិត្យ ដោយធ្វើបញ្ជីកញ្ចក់សំរាប់ទីតាំងនិមួយៗនៅក្នុងទីផលិតកម្ម។ ​

៤. នីតិវិធីសកម្មភាពកែតម្រូវ
ប្រសិនបើអ្នកមានបញ្ហាបាក់បែក អ្នកត្រូវមាននីតិវិធីដើម្បីដោះស្រាយបញ្ហា។ នីតិវិធីសម្រាប់ដោះស្រាយបញ្ហា គឺសកម្មភាពកែតម្រូវដូចជា ការសម្អាត និងការដាក់ដាច់ដោយឡែកផលិតផលចម្លងពី​ កញ្ចក់ និងផលិតផល​ដែល​​មិនចម្លង។

៥. ការត្រួតពិនិត្យស្ថានភាព
នៅពេលដែលអ្នកដឹងពីកន្លែងដែលមានរបស់របរកញ្ចក់អ្នកអាចអនុវត្តកម្មវិធីត្រួតពិនិត្យ។ ដោយពិនិត្យ​​​​​​​​មើល​ថា ធាតុកញ្ចក់គឺនៅដដែលហើយមិនមានបញ្ហាបាក់បែក ឬការបាក់ទេ។ ការត្រួតពិនិត្យទាំងនេះ​អាចត្រូវបាន​អនុវត្​តតាម​និតិវិធីដែលបានចងក្រង (អាស្រ័យស្ថានភាព) ដោយការត្រួតពិនិត្យត្រូវអនុវត្តន៍មុនពេលប្រតិបត្តិការ។

៦. ភស្តុតាងសម្រាប់ការផ្ទៀងផ្ទាត់
វិធីមួយដែលអ្នកអាចបង្ហាញពីការអភិវឌ្ឍ និងការអនុវត្តកម្មវិធីជៀសវាងការចម្លងពីកញ្ចក់របស់អ្នកគឺតាម​រយៈ​​ត្រួតពិនិត្យ និងកំណត់ត្រា។ កំណត់ត្រាទូទៅអាចរួមបញ្ចូលការត្រួតពិនិត្យ អធិការកិច្ច ការបែកបាក់ អត្តសញ្ញាណ និងទីតាំងនៃធាតុកញ្ចក់ដែលមិនអនុលោម ជាមួយនិងសកម្មភាពកែតម្រូវ ដោយមានការវិ​ភាគ​មូលហេតុ ឫសគល់បញ្ហារ។

៧. សំបកវេចខ្ចប់
ប្រសិនបើអាជីវកម្មអាហាររបស់អ្នកដាក់ផលិតផលចូលក្នុងកែវចាំបាច់ត្រូវមានការប្រុងប្រយ័ត្នបន្ថែម។នីតិវិធីការការពារការបែកកញ្ចក់ ការដឹកជញ្ជូន ការរក្សាទុកដាក់ ត្រូវលំអិតដើម្បីធានាថា​ផលិតផលមិន​ត្រូវបាន​ខូចខាត់ ឬបែកបាក់នោះទេ៕

Post a Comment

0 Comments