ការបណ្តុះបណ្តាលបុគ្គលិកលើផ្នែកសុវត្ថិភាពចំណីអាហារ/Food Safety Training

បើនិយាយពីការបណ្តុះបណ្តាលបុគ្គលិក វាមានច្រើនផ្នែក និងច្រើនជំនាញ ប៉ុន្តែសំរាប់អត្ថបទនេះយើង​សូម​លើក​ពីការបណ្តុះបណ្តាលបុគ្គលិកដែលទាក់ទងទៅនិងសុវត្ថិភាពម្ហូបអាហារ។ ដូចអ្វីដែលបានសរសេរខាងលើ​នោះដែរ សំរាប់ការបណ្តុះបណ្តាលបុគ្គលិកលើផ្នែកសុវត្ថិភាពម្ហូអាហារ គឺយើងត្រូវធ្វើការបណ្តុះទៅតាម​ផ្នែក​ដែល​ទាក់ទង។ សំរាប់អត្ថបទនេះយើងសូមលើកយកការបណ្តុះបណ្តា​ល​​លើផ្នែកទូរទៅ ដែលទាក់ទងទៅនឹង ការបណ្តុះបណ្តាលអនាម័យទូទៅ៖
  • -បុគ្គលិកទាំងអស់ដែលធ្វើការនៅក្នុងរោងចក្រគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក គ្រប់ជំនាញ ត្រូវតែ​ទទួល​​បានការបណ្តុះបណ្តាលទាក់ទងទៅនឹងអនាម័យផ្ទាល់ខ្លួន។ 
  • -បុគ្គលិកថ្មីទាំងអស់ នឹងត្រូវបានបណ្តុះបណ្តាលអំពីអនាម័យផ្ទាល់ខ្លួន និងការអនុវត្តន៍ប្រកប​ដោយ​សុវត្ថិភាព។
  • -ត្រូវកំណត់ពេលវេលា នឹងមានគម្រោងសំរាប់ធ្វើការបណ្តុះបណ្តាល ដើម្បីរំលឹកដល់បុគ្គលិកក្នុង​ការ​​អនុវត្តន៍។
  • -ការបណ្តុះបណ្តាលត្រូវមានបញ្ជីអវត្តមាន ឯកសារវាយតម្លៃអំពីចំណេះដឹងរបស់បុគ្គលិកមុនពេល​ធ្វើការបណ្តុះបណ្តាល នឹងអោយពិន្ទុកសំរាប់ការវាយតម្លៃ។
  • -អ្នកបណ្តុះបណ្តាលត្រូវ ចែកមេរៀនដល់បុគ្គលិកអោយបានគ្រប់គ្នា មុនពេលចាប់ផ្តើមបង្រៀន។
  • -ក្រោយពេលធ្វើការបណ្តុះបណ្តាល ការវាយតម្លៃត្រូវបានធ្វើសារជាថ្មី ហើយប្រៀប​ធៀប​ពី​ចំណេះ​ដឹង​មុន នឹងក្រោពេលបណ្តុះបណ្តាល។
  • -ក្នុងករណីមានបុគ្គលិកទទួលបានពិន្ទុកទាបពីការវាយតម្លៃ អ្នកបណ្តុះបណ្តាលត្រូវធ្វើការ​បណ្តុះ​បណ្តាលបុគ្គលិកនោះសារជាថ្មី ដើម្បីអោយប្រាកដថាបុគ្គលិកនោះបានយល់ដឹង​ពី​​អនាម័យ​ផ្ទាល់ខ្លួន​បានត្រឹមត្រូវ។
  • -រាល់ឯកសារបណ្តុះបណ្តាលទាំងអស់រួមបញ្ចូលទាំងបញ្ជីអវត្តមាន ឯកសារវាយតម្លៃ ឯក​សារ​មេរៀន ត្រូវរក្សាទុកសំរាប់ជាភស្តុតាង ពេលធ្វើសាវនកម្ម៕
  • ប្រភព៖ FOOD SAFETY ADVISOR

Post a Comment

0 Comments