គោលនយោបាយសុខភាព និងអនាម័យនិយោជក/Employee Health and Hygiene Policy

កសិដ្ឋានទាំងអស់គួរតែបានសរសេរនីតិវិធី ឬគោលនយោបាយសុខភាព និងអនាម័យ សម្រាប់​មនុស្សទាំងអស់ដែលមកចូលទៅរោងចក្រផលិតអាហារដែលទាក់ទងជាមួយផលិតផល។ ក្រុមហ៊ុន​ ឬសហ​គ្រាស ត្រូវចាត់​តាំងនរណាម្នាក់អោយបណ្តុះបណ្តាកម្មករ និយោជកលើគោលនយោបាយសុខភាព និង​អនាម័យ ដើម្បីប្រាកដថានីតិវិធីសុខភាព និងអនាម័យបានអនុវត្ត។ គោលនយោបាយសុខភាព និងអនាម័យ​សំរាប់ កម្មករ និយោជកអនុវត្តមានដូចខាងក្រោម :
  • - និយោជិកគ្រប់គ្នាត្រូវលាងសំអាតដៃឱ្យបានត្រឹមត្រូវ (នៅក្នុងកន្លែងលាងដៃ)​ មុនពេល​ប៉ះ​ពាល់រៀបចំផលិតអាហារ។
  • - និយោជិកសូមពិនិត្យមើលឯកសណ្ឋានដែលកំពុងស្លៀកសំរាប់ក្នុងរោងចក្រអោយបានត្រឹមត្រូវ និងមិន​មានភាពកខ្វក់ ឬប្រឡាក់មុនពេលចូលក្នុងទីផលិតកម្ម។
  • - និយោជិកត្រូវប្រាកដថាគ្រឿងអលង្ការ ឬក៏វត្ថុផ្សេងៗទៀតដែលមានហានិភ័យលើផ​លិ​ត​​​ផលអាហារ​ទាំងអស់ត្រូវបានដកចេញ។
  • - និយោជិកត្រូវតែពាក់ស្បៃ ឬក៏មួកការពារសក់កំអោយជ្រុះចូលផលិតផលមុនពេលចូល​ទី​ផលិតកម្ម។
  • - បើមាននិយោជិកណាម្នាក់ដែលមានជំងឺ របួសស្នាមផ្សេង ត្រូវផ្តល់ដំណឹងទៅប្រធាន​ផ្នែក​ដើម្បី​អោយ​ប្រធានផ្នែករៀបចំគេបញ្ជូនទៅសំរាក់ ក្នុងករណីធ្ងន់ធ្ងរត្រូវបញ្ជូនទៅមណ្ឌលសុខភាព។ ប្រសិនបើមិនមានបញ្ហារធ្ងន់ធ្ងរនិយោជិកត្រូវបានចាត់តាំងអោយធ្វើការណាដែលមិនប៉ះដោយផ្ទាល់ទៅ នឹងចំណីអាហារ។
  • - បុគ្គលិកណាដែលមានរបួសចំហរត្រូវរុំរបួស ឬពាក់ស្រោមដៃខណៈពេលផលិតអា​ហារ​។
  • -និយោជិកទាំងអស់មិនត្រូវបានអនុញ្ញាត្តអោយបរិភោគអាហារផ្សេងៗនៅទីផលិកម្មឡើយ​។
  • - ប្រធានក្រុមសុវត្ថិភាពអាហារត្រូវផ្ទៀងផ្ទាត់ថា និយោជិកទាំងអស់ដែលជាប់​ពាក់ព័ន្ធក្នុងដំណើរ​ការ​​ផលិត ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវលើនីតិវិធី ឬគោលនយោបាយសុខភាព និងអនាម័យ ដោយមានតារាងត្រួតពិនិត្យ ឬសរសេរជាលាយលក្ខណ៍អក្សរកំណត់ហេតុសំរាប់ឮជាភស្តុតាំងពេលធ្វើសាវនកម្ម។
ដោយ៖ Food Safety Advisor

Post a Comment

0 Comments