ការរៀបចំឯកសារ និងកំណត់ត្រា/DOCUMENTS AND RECORD PREPARATION


គោលការណ៍នេះផ្តោតលើកំណត់ត្រានិងឯកសារចាំបាច់ដើម្បីបង្ហាញថាសកម្មភាពទាំងអស់ត្រូវបានអនុវត្តតាមនីតិវិធីដែលបានអនុម័ត។ ឯកសារផ្តល់នូវការណែនាំត្រូវច្បាស់លាស់អំពីដំណើរការ នឹងបានអនុម័តដោយប្រធានផ្នែក ដូច្នេះ​បុគ្គល​ម្នាក់ៗត្រូវដឹងពីរបៀបដំណើរការអនុវត្ត។ កំណត់ត្រា​បង្ហាញ ថាការងារដែលបានអនុវត្ត​ត្រូវ​បាន​ធ្វើឡើងដោយអនុលោមតាមនីតិវិធីទាំងនេះ។ បទ​​​ដ្ឋាន​តម្រូវឱ្យមាននីតិវិធីជាក់លាក់ និងឯក​សារ​ក៏ ដូចជាការស្នើសុំឱ្យក្រុមហ៊ុន​កំណត់ឯកសារ​ដែលខ្លួន​ត្រូវ​ការ​ដើម្បីអភិវឌ្ឍអនុវត្ត និងធ្វើ​បច្ចុប្ប​ន្នភាព(FSMS) ។ ឯកសារត្រូវតែរួមបញ្ចូល:

១.​ គោលនយោបាយសុវត្ថិភាពចំណីអាហារ និងគោលបំណង
  1. ឯកសារចាំបាច់ត្រូវ ការអនុវត្ត និងការធ្វើធ្វើបច្ចុប្បន្នភាព(Documents needed for the effective development, implementation and updating of the FSMS)
  2. ឯកសារកម្មវិធីត្រៀមទុកមុន(PRP)(A documented PRP program)
  3. ឯកសារនៃវត្ថុធាតុដើម គ្រឿងផ្សំ និងសម្ភារៈដែលទាក់ទងផលិតផល(Documentation of raw materials, ingredients and product contact materials)
  4.  លក្ខណៈនៃផលិតផល(Characteristics of end products)
  5.  ការប្រើប្រាស់ផលិតផល(Intended use of end products)
  6. ដ្យាក្រាមលំហូរសម្រាប់ផលិតផល ឬប្រភេទដំណើរការ(Flow diagrams for products or process categories)
  7.  ការពិពណ៌នាអំពីជំហានដំណើរការ និងវិធានការគ្រប់គ្រង(Description of process steps and control measures)
  8. វិធីសាស្រ្ត និងប៉ារ៉ាម៉ែត្រដែលត្រូវបានប្រើសម្រាប់វិធានការទប់ស្កាត(Methodology and parameters used for selection of control measures)
  9.  ផែនការវិភាគគ្រោះថ្នាក់(HACCP)( HACCP Plan)
  10. នីតិវិធីសម្រាប់ការកែតម្រូវ(Procedure for Corrections)
  11.  នីតិវិធីសម្រាប់សកម្មភាពកែលម្អ(Procedure for Corrective Action)
  12. នីតិវិធីសម្រាប់ការត្រួតពិនិត្យផលិតផលដែលមិនស្របតាមក្បួន(Procedure for Control of Nonconforming Product)
  13. នីតិវិធីសម្រាប់ Withdrawal (Procedure for Withdrawal)
  14. និតិវិធីសវនកម្មផ្ទៃក្នុង(Procedure for Internal Audits)
  15.  នីតិវិធីសម្រាប់ត្រួតពិនិត្យឯកសារ(Procedure for Document Control)
  16. នីតិវិធីសម្រាប់ការត្រួតពិនិត្យកំណត់ត្រា(Procedure for Records Control) 
២.​ កំណត់ត្រា
បទដ្ឋាននៃការកត់ត្រាជាក់លាក់ទាំងនេះ តម្រូវដោយ តម្រូវការសុវត្ថិភាពម្ហូបអាហារ និយតករ ឬ​តម្រូវ​ការរបស់អតិថិជនរួមមាន:
  1. កំណត់ត្រានៃការទំនាក់ទំនង(Records of communication)
  2. កំណត់ត្រានៃការត្រួតពិនិត្យការគ្រប់គ្រង(Records of management review)
  3. កំណត់ត្រាកិច្ចសន្យាជាមួយអ្នកជំនាញខាងក្រៅ​ (Records of contracts with external experts)
  4.  កំណត់ត្រានៃការបណ្តុះបណ្តាល (Records of training)
  5. កំណត់ត្រាជំហានដំបូងសម្រាប់ការវិភាគគ្រោះថ្នាក់(Records of preliminary steps for hazard analysis)
  6. កំណត់ត្រានៃការផ្ទៀងផ្ទាត់ PRPs(Records of verification of PRPs)
  7. កំណត់ត្រារបស់សមាជិកក្រុមអាហារសុវត្ថិភាព(Records of the food safety team members qualifications)
  8. ដ្យាក្រាមលំហូរដែលបានផ្ទៀងផ្ទាត់(Verified flow diagrams)
  9. លទ្ធផលនៃការកំណត់អត្តសញ្ញាណគ្រោះថ្នាក់ និងការវាយតម្លៃ(Results of hazard identification and assessment)
  10. កំណត់ត្រានៃការត្រួតពិនិត្យសកម្មភាព PRP(Records of operational PRP monitoring)
  11. លទ្ធផលផ្ទៀងផ្ទាត់ (Verification results)
  12. កំណត់ត្រាតាមដានផលិតផល(Traceability records)
  13. កំណត់ត្រាត្រួតពិនិត្យ HACCP(Records of HACCP monitoring)
  14. កំណត់ត្រាសវនកម្មផ្ទៃក្នុង និងសកម្មភាពផ្ទៀងផ្ទាត់(Records of internal audits and verification activities)
  15. កំណត់ហេតុនៃការពិនិត្យមើលឡើងវិញនៃផលិតផលដែលផលិតនៅពេល PRPs ប្រតិបត្តិការមិនស្ថិតនៅក្នុងដែនកំណត់នៃការអនុលោម(Records of review of product manufactured when operational PRPs were not within conformance limits)
  16.  កំណត់ត្រាសកម្មភាពកែតម្រូវ(Records of corrective action)
  17.  នីតិវិធីសម្រាប់
  18. កំណត់ត្រានៃការព្យាសកម្ម(Records of calibration)
  19. សកម្មភាពធ្វើបច្ចុប្បន្នភាពប្រព័ន្ធសុវត្ថិភាពអាហារ(System updating activities)
ឯកសារ និងកំណត់ត្រា គឺជាធាតុសំខាន់នៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ។ ពួកគេនឹងជួយ
ត្រួតពិនិត្យដំណើរការរបស់អ្នក និងធានាថាពួកគេត្រូវបានធ្វើឡើងតាមលក្ខណៈស្រប និងបាន
អនុ​ម័ត។ 

កំណត់ត្រានេះ នឹងធ្វើឱ្យអ្នកវាយតម្លៃប្រព័ន្ធនេះបង្ហាញថា ការងារ​ត្រូវបានធ្វើឡើង​ក្នុងលក្ខណៈ​​ដែល បានគ្រោងទុក និងអនុម័ត ហើយបង្ហាញថាការងារ និងផលិតផលត្រូវ​បានគោរព​តាម​​​​តម្រូវការ។ បើសិនគ្មានឯកសារ និងកំណត់ត្រានៅទីនោះទេ ពិតជាមិនមែនជាប្រព័ន្ធ​ជា​ផ្លូវការទេ។

រៀបចំដោយ៖ Food Safety Advisor​

Post a Comment

0 Comments