របៀបស្វែងយល់ និងប្រើស្លាកសញ្ញាសារធាតុផ្សំនៅលើផលិតផលអាហារ



I. ចាប់ផ្តើមជាមួយនឹងបរិមាណនៃការប្រើប្រាស់
  • -អ្នកប្រើប្រាស់ត្រូវតែមើលលើបរិមាណដែលត្រូវបរិភោគជាធម្មតាក្នុងរយៈពេលម្តង និងបរិមាណ​ដែល​​មានក្នុងកញ្ចប់។
  • -ប្រៀបធៀបបរិមាណដែលអ្នកបានទទួលទាន ទៅនឹងបរិមាណនៃការប្រើប្រាស់ដែលមានក្នុងកញ្ចប់។ ប្រសិន​បើបរិមាណនៃការប្រើប្រាស់​តែ​មួយ​​​ពែង ឬ ១០០ក្រាម ហើយអ្នកញ៉ាំពីរពែង ឬ២០០ក្រាម អ្នកនឹងទទួលបានកាឡូរី ខ្លាញ់ និងសារធាតុចិញ្ចឹមពីរដងដែរ។
  • -ការទទួលទានត្រូវពិនិត្យមើលលើស្លាកសញ្ញាក្នុងការប្រើប្រាស់អោយបានត្រឹមត្រូវមុនពេលចាប់ផ្តើមទទួលទាន។
II. ពិនិត្យកាឡូរីសរុប
  • -ស្វែងយល់ពីចំនួនកាឡូរីដែលមាននៅលើស្លាកសញ្ញា។ វាជាការឆ្លាតដើម្បីកាត់បន្ថយកាឡូរីប្រសិនបើអ្នកអោយទំងន់របស់អ្នកឡើងខ្លាំង។
  • -កម្រិតសារធាតុកាឡូរីជាមធ្យមសម្រាប់មនុស្សម្នាក់ដែលទទួលទានបាន 2,000 កាឡូរីក្នុងមួយថ្ងៃ (អាហារដែលមានជាតិខ្លាញ់ 5% ស្មើរ 2,000 កាឡូរី)។
  • -អ្នកប្រហែលជាត្រូវការកាឡូរីច្រើន ឬតិចជាងនេះក្នុងមួយថ្ងៃ។ ចំពោះសារធាតុ​ចិញ្ចឹមមួយ​ចំនួន​ផ្សេងទៀត អ្នកប្រហែលជាត្រូវការច្រើនជាង 100 ភាគរយ។
III. កម្រិតសារធាតុចិញ្ចឹមប្រចាំថ្ងៃ
  • -ពពួកសារធាតុ កូឡេស្តេរ៉ុល និងសូដ្យូម អ្នកគួរទទួលទានត្រឹមកម្រិត 5 ភាគរយ ឬតិចជាងនេះ។
  • -ពពួកសារធាតុ វីតាមីន ជាតិរ៉ែ និងជាតិសរសៃ អ្នកគួរទទួលទានត្រឹមកម្រិត 20 ភាគរយ ឬច្រើនជាងនេះ។
ប្រភព៖ EATRIGHT.ORG 

Post a Comment

0 Comments