ការវិភាគគ្រោះថ្នាក់/Conduct a Hazard Analysis


ការវិភាគគ្រោះថ្នាក់នេះមើលទៅលើកត្តាផ្សេងៗ ដែលអាចប៉ះពាល់ដល់សុវត្ថិភាពនៃផលិតផលរបស់អ្នក។ ការវិភាគនេះត្រូវបានធ្វើឡើងសម្រាប់ជំហាននីមួយៗនៅក្នុងដំណើរការផលិតរបស់អ្នក។ វាសំខាន់​ក្នុងការចង​ចាំ​ថាអ្នកកំពុងដោះស្រាយជាមួយសុវត្ថិភាព មិនមែនបញ្ហាគុណភាពទេ។

ការវិភាគអំពីគ្រោះថ្នាក់មានពីរដំណាក់កាល។ ដំណាក់កាលដំបូង គឺកំណត់អត្តសញ្ញា​ណ​​គ្រោះថ្នាក់ម្ហូបអាហារ​ដែលមាន​នៅក្នុងដំណើរការរបស់អ្នក។ ដំណាក់កាលទីពីរ គឺវាយតំលៃហានិភ័យសុវត្ថិ​ភាពម្ហូបអា​ហារ​ទាំង​នេះ​ថាតើវា "ទំនងជាកើតឡើង" ។ ប្រសិនបើក្រុម HACCP សំរេចថាគ្រោះថ្នាក់សុវត្ថិភាព​ម្ហូបអាហារ​ទំនង​ជាកើត​ឡើងនោះ ពួកគេត្រូវរកវិធានការបង្ការដើម្បីទប់ស្កាត់ហានិភ័យកុំអោយកើតមានឡើង និងគ្រប់គ្រងគ្រោះថ្នាក់​ទាំង​​នោះ​អោយបាន។ វិធានការបងា្ករត្រូវបានកំណត់ថាជា "ជាលក្ខណៈរូប គីមី ឬមធ្យោបាយផ្សេងទៀត​ដែល​អាចត្រូវបានប្រើដើម្បីគ្រប់គ្រងគ្រោះថ្នាក់ដែលកំណត់អត្តសញ្ញាណ" ។

ឧទាហរណ៏៖ សម្រាប់សណ្តែកស្ងួតសំរាប់ធ្វើជាវត្ថុធាតុដើម ដែលមានថ្ម មានថ្នាំពុលដែលមានគ្រោះ​ថ្នាក់ត្រូវ​បានគេប្រើនៅក្នុងដំណើរការលូតលាស់នោះទេ។ ដូច្នេះយើងត្រូវមានវិធានការទប់ស្កាត់ដូចជា ពេលទទួល​សណ្តែក​​​ស្ងួតសំរាប់ធ្វើជាវត្ថុធាតុដើមត្រូវបានត្រួតពិនិត្យដោយផ្នែកត្រួតពិនិត្យគុណភាព និងត្រូវបានយក​សំណាក​​ទៅធ្វើតេស្តនៅមន្ទីពិសោធន៍រកថ្នាំពុលដែលមានក្នុងសណ្តែកស្ងួត។ ប្រសិនបើសណ្តែកមានថ្ម មាន​ថ្នាំពុលដែលមានគ្រោះថ្នាក់ គឺមិនត្រូវបានយកទៅធ្វើជាវត្ថុធាតុដើមទេ។ ខាងលើនេះជាវិធាន​ការទប់ស្កាត់​ក្នុង​ដំណាក់កាលទទួលវត្ថុធាតុដើម៕

ដោយៈ Food Safety Advisor Team

Post a Comment

0 Comments